ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកស្រុកកោះសូទិនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ - សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងារចុះជួយស្រុក ឃុំ ភូមិ ជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រេីននាក់ ទន្ទឹមនិងនោះដែរឯកឧត្តម ខៀវ កាញារីទ្ធ អមដំណើរដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលក៍បានចូលជួបទទួលស្វាគមន៍សមាជិកថ្មីមកពីគណបក្សផ្សេងៗចំនួន១៣នាក់ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសេចក្តីរីករាយស្ថិតនៅភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុក កោះសូទិនខេត្តកំពង់ចាម ក្នុងនោះឯកឧត្តមក៍បានចែកអាវ មួក ម៉ាសដល់ពួកគាត់ផងដែរ។ ថ្លែងក្នុងពិធីដឹកនាំជួបជុំឃោសនានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារ សំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកម្ពុជានិងបានស្នើឲ្យគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯក ឧត្តម រដ្ឋមន្រ្តី បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-មេឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្មនិងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើននិងសម្បូររុងរឿងថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា