ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ នឹងក្រុមការងារ ចូលរួមក្នុងពិធីសំណេះសំណាល អបអរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា
Mon,02 May 2022 (Time 10:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 511នាក់)

ភ្នំពេញ៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ នឹងក្រុមការងារ ជាសមាជិកសហភាពសហជីពមរតកជាតិកម្ពុជា ( CCTUH ) ដឹកនាំដោយឯកឧត្តម តុល ផាន់មឿង បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ០១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានគណៈចលនាមហាជន នៅវិមាន៧មករា ។

ក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ កម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរទៅមុខរបស់សង្គមជាតិ។ ទន្ទឹមនឹងនេះ បងប្អូនក៏ជាកម្លាំងដ៏រឹងមាំមួយ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពតាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិត តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែម នូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត។

ជាមួយគ្នានេះ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ” ដែលប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលរងការញាំញី ដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាន នូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ, ការបង្កើតការងារ, ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងគ្រោះដោយសារការរាតត្បាតនៃ ជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ កម្ពុជា បានខិតខំដោះស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការដឹកនាំដ៏មោះមុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងធ្លុងមហាសាមគ្គីភាពជាតិតាមរយៈការចូលរួមប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8069 នាក់
ខែនេះ :
32538 នាក់
3 ខែនេះ :
121006 នាក់
សរុប :
1358264 នាក់