ខេត្តមណ្ឌលគិរី ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីកាលពីចុងសប្តាហ៍កន្លងទៅនេះ បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដើម្បីស្ដាប់ពីកង្វល់ បញ្ហាប្រឈម តំរូវការនិងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស្វែងរកដំណោះស្រាយជូនគាត់ ។វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូររាំង លោកប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរ អង្គភាព លោកអភិបាលស្រុកអូររាំង អាជ្ញាធរស្រុក ឃុំ និងមានប្រជាពលរដ្ឋក្នុងភូមិអណ្ដូងក្រឡឹងចូលរួមចំនួន ២៣០ គ្រួសារ ដែលវេទិកានេះធ្វើឡើងនៅទីស្នាក់ការសហគមន៍ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ។ឯកឧត្តម ជា ជុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូររាំង បានមានប្រសាសន៍ថា វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ធ្វើឡើងដើម្បីផ្សព្វផ្សាយ គាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល តាមដាន ត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្វែងយល់ពីការលំបាក បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាសិក្សាដោះស្រាយ និងរាយការណ៍ជូនរាជរដ្ឋាភិបាល ។ឯកឧត្តមប្រធានក្រុមការងារ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ លើកឡើងពីសំណូមពរ និងតម្រូវការនានា ដើម្បីឲ្យអង្គវេទិការ ធ្វើការបកស្រាយនិងដោះស្រាយជូន និងបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដុសបន្តបន្ទាប់ឲ្យបានគ្រប់គ្នា ។លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សហគមន៍ក៏ដូចជាប្រជាពលរដ្ឋដែរ ត្រូវយកចិត្តទុកដាក់ថែរក្សាដីធ្លីរបស់ខ្លួនដែលបានកាន់កាប់ស្របច្បាប់ ឲ្យបានត្រឹមត្រូវ និងមិនត្រូវរុករានទន្ទ្រានពង្រីកដី ចូលក្នុងតំបន់អភិរក្សធម្មជាតិ ដែលជាអំពើល្មើសច្បាប់ឡើយ។ ក្រៅពីការធ្វើស្រែចំការ លោកអភិបាលរងខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋ ងាកមកដាំបន្លែបង្ការ ដំណាំហូបផ្លែ ចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីទទួលបានចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយនៅពេលដែលខេត្តមណ្ឌលគិរី បានវិវត្តន៍ខ្លួនទៅជាប៉ូលសេដ្ឋកិច្ចទី ៤ អភិវឌ្ឍវិស័យទេសចរណ៍ នោះប្រជាពលរដ្ឋនៅតាមសហគមន៍ នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍនេះ ។វេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានសំណូមពរ និងស្នើសុំ ជួសជុលផ្លូវពីភូមិអណ្ដូងក្រឡឹងទៅក្រុមស្រែយាវ ដែលមានចំងាយប្រមាណជា១៥ គីឡូម៉ែត្រ ស្នើសុំអណ្ដូងទឹក បង្គន់អនាម័យ ប័ណ្ណសមធម៌ អគ្គិសនី និង ស្នើសុំពង្រីកដីចំការបន្ថែម ។ចំពោះការស្នើសុំជួសជុលផ្លូវ និងអណ្ដូងទឹក មន្ទីរអភិវឌ្ឍន៍ជនបទ នឹងលើកយកសំណើរនេះ ដាក់ចូលក្នុងផែនការសកម្មភាពឆ្នាំ ២០២៣ ខាងមុខ ។ ហើយចំពោះប្រជាពលរដ្ឋដែលចង់បានប័ណ្ណសមធម៌ ត្រូវទាក់ទងជាមួយនឹងអាជ្ញាធរឃុំ ដើម្បីសិក្សាវាយតម្លៃពីស្ថានភាពជីវភាពជាក់ស្ដែងជាមុនសិន ។ ដោយឡែកបញ្ហាសេសសល់ អង្គវេទិកានឹងដាក់ជូនថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបន្ត ។ក្នុងឱកាសនោះដែរ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូររាំង បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ២៣០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលអង្ករ ១៥គីឡូក្រាម ទឹកស៊ីអ៊ី១ដប ទឹកត្រី១ដបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា