ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការពារ »
Mon,02 May 2022 (Time 09:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និង សន្តិសុខការពារ » ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិតប្រមាណជាង ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនកម្មករនិយោគជក និយោជិតទាំអស់ ដែលកំពុងមប្រើការងារនៅតាមបណ្តាក្រុមហ៊ុនអាជីវកម្ម សហគ្រាសនានា និងអង្គការដៃគូពាក់ព័ន្ធនានានៅក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការងាររបបសន្តិសុខសង្គម ដើម្បីបង្រីកវិសាលភាពកាន់តែទូលំទូលាយ ដោយគ្រប់ដណ្តប់ ៤ផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្រ្តីសាធារណៈ និងកម្មករនិយោជិត។ បន្ថែមលើសនេះ ឯកឧត្តមក៏បានណែនាំដល់បណ្តាក្រុមហ៊ុនសហគ្រាស និងកម្មករទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្ត ៣កុំ និង៣ការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងគ្នា។

នាឳកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឡើងអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ជូនដល់អង្គពិធីជ្រាប។ ឯកឧត្តម បញ្ជាក់ថា ប្រធានបទឆ្នាំនេះ សន្តិភាព សុខភាព និង សន្តិសុខការពារ » ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និង មានតម្លៃ ជាសាកល ពិសសេសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់ទទួលបានការញាំញី ដោយសង្រ្គាម បំផ្លេចបំផ្លាញដោយខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ពិព្រោះមានតែការរក្សាសន្តិភាពទេ ទើបមានការអភិវឌ្ឍ បង្កើតការងារ ស្ថិរភាពការងារ និង សន្តិសុខការងារ ក្នុងបរិបទ ជំងឺកូវីដ-១៩ ។

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល មន្ទីរ បានចូលរួមលើអាទិភាពសំខាន់ៗរួមមាន៖ ជំរុញការបង្កើនឱកាសការងារ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការងារបេឡាជាតិរបបសន្តិសុខសង្គម-អភិវឌ្ឍមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្ត និងផ្តល់សេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋ – ពង្រឹងអភិបាលកិច្ចល្អ និងពង្រឹងសមធម៌យ៉េនឌ័រ។

នាឳកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល និងអាជ្ញាធរខេត្ត ក៏បានផ្តល់លិខិតថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុន សហគ្រាស ដែលចូលរួមចំណែកលើកិច្ចការងារនេះ និងបានផ្តល់ជាសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ជូនដល់កម្មករ កម្មការី ដែលបានចូលរួមក្នុងកម្មវិធីខាងលើប្រមាណជា៤០០នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6289 នាក់
ខែនេះ :
35499 នាក់
3 ខែនេះ :
69344 នាក់
សរុប :
763818 នាក់