ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការជួញដូរសត្វព្រៃ
Wed,04 May 2022 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 325នាក់)

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុក និងឆ្លងដែននៅកម្ពុជា។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, លោក អ៊ាង សុគន្ធ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌល គិរី, លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរបរិស្ថាន បុគ្គលិ់កអង្គការ WWF WCS Birdlife បុគ្គលិកជាតិ និងអន្តរជាតិអាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍មេរៀន និងលើកកម្ពស់សម្ថតភាពលើការងារកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូក្រៅរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់ និងការអភិរក្សជីវៈចម្រុះនៅតំបន់ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជានឹងបន្ថែមនូវការប្រមូលផ្តុំមន្ត្រី អ្នកគ្រប់គ្រង និងអ្នកអនុវត្តច្បាប់ដែលពាក់ព័ន្ធទាំងក្នុង នឹងក្រៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដើម្បីចូលរួមពិភាក្សាទាក់ទងបញ្ហាសកម្មភាពអន្ទាក់ ការប្រម៉ាញ់ ការជួញដូរ និងការធ្វើពាណិជ្ជកម្មសត្វព្រៃ ខុសច្បាប់ទាំងក្នុងប្រទេស និងឆ្លងដែន ព្រមទាំងបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់កន្លងមកផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បង្ហាញនូវសេចក្តីសោមនស្សរីករាយចូលរួមជាអតិបតីភាព ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ងាធរដែនដី ភ្ញៀវជាតិ អន្តរជាតិ និងសហគមន៍មូលដ្ឋាន ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តី កាប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃក្នុងស្រុក និងឆ្លងដែននៅកម្ពុជា ក្នុងទិសដៅដើម្បីផ្សព្វផ្សាញពីផលប៉ះពាល់នៃការជួញដូរសត្វព្រៃ បញ្ហាប្រឈម ការពង្រឹង ការអនុវត្តច្បាប់ នឹងដំណោះស្រាយផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាពអោយកាន់តែខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ

និងជីវ:ចម្រុះនៅកម្ពុជាជារួម និងដោយឡែកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី អោយបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់តទៅមុខទៀត ។

ឯកឧត្តមបានបន្តទៀតថា ធនធានធម្មជាតិ ដែលជារតនសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានិងអភិរក្ស និងត្រូវខិតខំប្រឹងប្រែងការពារអោយបានល្អ ដើម្បីជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ កម្ពុជាដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយ

ជីវៈចម្រុះសរុបប្រមាណជិត ៥០០០ ប្រភេទ រួមមានសត្វព្រៃ ព្រៃឈើ ជីវៈចម្រុះ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ ធនធានធម្មជាតិទាំងអស់នេះ មានសារសំខាន់ណាស់ សម្រាប់ចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់សុខុមាលភាព និងការរស់នៅរបស់ប្រជាជន។កិច្ចការងារការពារនិងថែរក្សាសម្បត្តិធម្មជាតិទាំងនេះ ស្ថិតក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបាននិងកំពុងយកចិត្តទុក្ខដាក់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឈឹម កាន បានមានប្រសាស៍ថា ក្នុងមានរូបលោកតំណាងឲ្យអាជ្ញាធរដែនដីសូមថ្លែងអំណរគុណដល់អង្គការសមាគមអភិរក្សសត្វព្រៃ (WSC) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានជួយសម្របសម្រួលរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើងនឹងសង្ឃឹមថាអង្គសិក្ខាសាលានៅថ្ងៃនេះនឹងផ្តល់ជាសារប្រយោជន៍ ទៅដល់សហគមន៍មូលដ្ឋានក៏ដូចជា អាជ្ញាធរដែនដី មន្រ្តី រាជការ មន្រ្តីឧទ្យានុរក្សកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ច្បាស់ពីផលប៉ះពាល់ និងយុទ្ធសាស្ត្រការងារគ្រប់គ្រងក្នុងដែនសម្ថតកិច្ចរៀងៗខ្លួន ហើយចូលរួមការពារ និងអភិរក្សសត្វព្រៃអោយកាន់តែខ្លាំងខ្លាថែមជាងមុនទៀត។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏សូមថ្លែងអំណរគុណដល់ការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូដែលបានមកចូលរួមតាមការរៀបចំនិងអញ្ជើញរបស់រដ្ឋបាលខេត្តក្នុងគោលបំណងរួមចំណែក និងការគិតគូរចំពោះកិច្ចការងារអភិរក្សធនធានធម្មជាតិ នៅខេត្តមណ្ឌលគិរីនេះ ទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិអោយការន់តែប្រសើរឡើង។

លោកសង្ឃឹមថាអង្គសិក្ខាសាលានៅថ្ងៃនេះនឹងផ្តល់សារប្រយោជន៍ទៅដល់សហគមន៍មូលដ្ឋានក៏ដូចជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់យល់ច្បាស់ពីផលប៉ះពាល់នៃសកម្មភាពដាក់អន្ទាក់ ការប្រម៉ាញ់ ការជួញដូរ និងការធ្វើពាណិជ្ជកម្មសត្វព្រៃរួមទាំងយុទ្ធសាស្ត្រគ្រប់គ្រងក្នុងដែនសមត្ថកិច្ចពីគ្រប់បណ្តាភាគី ដែលពាក់ព័ន្ធក្នុងកិច្ចការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយចូលរួមការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃអោយកាន់តែខ្លាំងខ្លាបន្ថែមទៀត និងសូមថ្លែងអំណរគុណផងដែរ មូលនិធិនៃគម្រោង CAMPAS ដែលបានជួយសម្របសម្រួលគាំទ្រ និងឧបត្ថម្ភថវិកាឲ្យមានសិក្ខាសាលានេះឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1250 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9772 នាក់
ខែនេះ :
30128 នាក់
3 ខែនេះ :
93931 នាក់
សរុប :
965224 នាក់