ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តមណ្ឌលគិរី ចុះពិនិត្យសិក្សាស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមនៅតំបន់សហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកអូររាំង
Wed,04 May 2022 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 347នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមចំណែកថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយឲ្យបានគង់វង្ស នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងលោកជំទាវ រួមដំណើរដោយអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ជនជាតិដើមភាគតិចមកពីឃុំប៊ូស្រា និងឃុំដាក់ដាំជាច្រើនរូប បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមដែលកើតឡើងជាក់ស្តែង នៅលើដីសហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិឡាំមេះ និងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ភើន តែម សមាជិកសហគមន៍ភូមិឡាំមេះ និងតំណាងសហគមន៍ភូមិពូឆប បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលរង ផលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច ដោយសារតែបច្ចុប្បន្ននេះ ដីព្រៃសហគមន៍ និងដីការពារមួយចំនួន កំពុងតែអ្នកមានអំណាច ឈ្មួញ និងជនចំណាក់ស្រុកមួយចំនួន បានចូលទៅកាប់រុករាន និងទន្រ្ទានយកដីទាំងនោះធ្វើជាកម្មសិទ្ធិ។

តំណាងសហគមន៍ បានធ្វើបទបង្ហាញអំពីផលប៉ះពាល់ និងស្នើសុំដល់ឯកឧត្តម និងសមត្ថកិច្ចជំនាញ ក្នុងការចូលរួមការពារ ទប់ស្កាត់ បង្ក្រាប និងអភិរក្សធនធានធម្មជាតិ ជាពិសេស សូមជួយពិនិត្យដោះស្រាយ និងពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ជូនពួកគាត់ ដើម្បីងាយស្រួល ក្នុងការការពារសុវត្ថិភាពដីធ្លី។ តំណាងសហគមន៍ បញ្ជាក់ថា ដីសហគមន៍ ដែលស្នើសុំចុះបញ្ជីរួមមាន ៖ ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចឡាំមេះសរុប ២៨៩២.៨៦ហិកតា , ដីតំបន់ស្លឹកព្យាប់ នៅឃុំប៊ូស្រា និងឃុំដាក់ដាំ , ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចពូឆបសរុប ៨៩៧.៦០ហិកតា នឹងស្នើសុំគ្រប់គ្រង់ដីសហគមន៍ព្រៃឈើអូរគ្លើ ក្នុងសហគមន៍ភូមិពូឆប មានផ្ទៃដីសរុបជាង ៧០០ហិកតា ដែលអាជ្ញាធរខេត្ត បាននិរាករណ៍ចោល កាលពីឆ្នាំ២០១៩ ដោយសារនៅជិតព្រំដែនកម្ពុជា-វៀតណាម។

ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិច ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលជានិច្ចកាល សម្តេច តែងតែគិតគូពីសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងជាសំណូមពរ និងបញ្ហាប្រឈម នៅក្នុងសហគមន៍ភូមិឡំាមេះ និងភូមិពូឆបនាពេលនេះ ឯកឧត្តម នឹងទទួលយកដើម្បីធ្វើការពិនិត្យ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ជាពិសេស សហគមន៍ជនជាតិដើមភាគតិច ក្នុងការកំណត់មុខសញ្ញាតំបន់ភូមិសាស្រ្តដែលត្រូវចុះសិក្សា, ធ្វើបច្ចុប្បន្នភាពលើប្រភេទដីសហគមន៍នៃការគ្រប់គ្រងដីសមូលហភាពរបស់សហគមន៍ជនជាតិដើមភាគតិច។

នាឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នាពេលខាងមុននេះឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី១ ឬដូសបន្តបន្ទាប់ សូមបន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរមូលដ្ឋាន បានកំណត់ជូនពលរដ្ឋ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8804 នាក់
ខែនេះ :
29160 នាក់
3 ខែនេះ :
92963 នាក់
សរុប :
964256 នាក់