អភិបាលខេត្តក្រចេះ និងលោកជំទាវផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោ ជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល សូមគោរព ចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃនៃរដ្ឋសភាព និងជាតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ដែលទទួលអនិច្ចធម្ម ដោយរោគគាពាធ នារសៀលថ្ងៃ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ ឆ្នាំ ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិស បួងសួងដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ឆាប់ចាប់ជាតិជាកំណើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕