សម្តេចតេជោ ហ៊ុន សែន សរសេរសារខ្លីដ៏សង្វេគ នៃមរណភាពឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះបានសរសេរសារខ្លីដ៏សង្វេគ នៃមរណភាពឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត។
នៅលើបណ្តាញសង្គម Facebook សម្តេចបានសរសេរខ្លឹមសារថា «បងប្អូនយើងបែកគ្នា ដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»៕