ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ០៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក.ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត វឿន អគ្គស្នងការនគបាលជាតិ និងក្រុមការងារអមដំណើរព្រមទាំងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកស្នងការរងនៅតាមបណ្តាផែនជំនាញទាំងបួនក្នុង ស្នងការដ្ខាននគរបាលខេត្ត។ អញ្ជើញចូលរួមក្នុងកិច្ចជួបសំណាល និងពង្រឹងសមត្ថភាពលើការងារជំនាញការិយាល័យទាំងបួននៅតាមបណ្តាផែននីមួយៗក្នុងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ពន្យល់ណែនាំ និងពង្រឹងសមត្ថភាព ដល់ការងារការិយាល័យជំនាញទាំងបួន ក្នុងផែននីមួយៗត្រូវយកចិត្តទុកដាក់បង្កើនសម្ថភាពទៅតាមបណ្តាការិយាល័យជំនាញនិមួយៗជាពិសេសការងារ ព្រហ្មទ័ណ្ឌ ត្រួតពិនិត្យការងារនិងវាយតំលៃការងារឡើងវិញអោយបានច្បាស់លាស់ និងស៊ីជម្រៅ រីឯការងារសន្តិសុខត្រូវក្តាប់ព័ត៌មាន ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្តាមូលដ្ឋានក្នុងយុទ្ឋនាការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី០៥ ដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ។ទន្ទឹមគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានយកចិត្តទុកដាក់ និងជំរុញលើការងារនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវសិក្សាស្រាវជ្រាវ និងបង្កើនគុណភាពដល់នគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើយ៉ាងណាកុំឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់យើងខ្វះខាតកម្លាំងបន្តទៅទៀតបើមានការខ្វះខាត ត្រូវបំពេញបន្ថែមឲ្យបានគ្រប់គ្រាន់ពីព្រោះ ប៉ុស្តិ៍រដ្ឋបាលជាកម្លាំង ស្នូលមួយដ៏សំខាន់ជាងគេក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ឆាយ គឹមខឿន បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរម្យ៉ាងវិញទៀតពិនិត្យឃើញថា ដើមឆ្នាំ២០២២នេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌក៏មានការថយចុះ ដែរនេះគឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់លោក ឧត្តមសនីយ៍ទោ ឡោ សុខា ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួន ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្ត បានល្អប្រសើរ គួរជាទីមោទនៈភាព ។ទាក់ទិននឹងដំណើរការបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានណែនាំដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នូវកិច្ចការងារមួយចំនួនដូចជា ៖ ១/-រៀបចំប្រព័ន្ធសន្តិសុខ និងដាក់ពង្រាយកម្លាំងសម្រាប់ការពារដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ បើខ្វះកម្លាំងនគរបាលត្រូវបញ្ចូលកម្លាំងប្រជាការពារបន្ថែម ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ គ្មានអំពើហឹង្សាគ្មានការគម្រាមកំហែង ចាប់ដំណើរការបោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោតនិងដឹកជញ្ជូនសន្លឹកឆ្នោត ។ ២/- ពង្រឹង សមត្ថភាពបន្ថែមនិងបង្កើនប្រសិទ្ធភាពការងារដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់នៅក្នុងខេត្តមណ្ឌលគិរី និងទី៣/-ត្រូវបង្កើតក្រុមការងារប្រមូលព័ត៌មាននិងប្រតិកម្មរហ័សដើម្បី បកស្រាយ និងឆ្លើយតបនឹងការវាយប្រហារណាមួយដែលបានកើតឡើង។ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឋលគិរី សូមពង្រឹងនៅស្មារតីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពិនិត្យពិច្ច័យឡើងវិញទៅតាមការងារជំនាញរបស់ខ្លួន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តមណ្ឌលគិរីឲ្យបានល្អប្រសើរបន្ថែមទៀតដើម្បីធានាបាននៅបរិយាកាសក្នុងការឃោសនាការបោះឆ្នោតជ្រើសរើស ឃុំសង្កាត់អាណត្តិទី០៥ ប្រកបទៅទៅដោយភាពស្ងប់ស្ងាត់គ្មាន អំពើហិង្សាគ្មានកាគំរាមកំហែងគ្មានការបំភិតបំភៃប្រកប ដោយតម្លាភាពប្រភពស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា