ខេត្តមណ្ឌលគិរី ៖ ថវិកាជាង៤ម៉ឺនដុល្លារ និងប្រាក់រៀលជិត៨០លានរៀល ត្រូវបានសប្បុរជននានា បានចូលរួមបរិច្ចាគគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាឱកាសពិធីអបអរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហានានា និងបន្តពង្រឹងភាពធន់សហគមន៍ »។ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកាសាខា អនុសាខាក្រុង/ស្រុក និងប្រជាពលរដ្ឋ អាជីវករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីរួមខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ថង សាវុន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចមានសេចក្តីនឹករឮកដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ការវិវឌ្ឍនិងការរីកចម្រើនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដំណើរការទៅបានក៏អាស្រ័យដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់កណ្តាល និងមានការជួយជ្រោមជ្រែងពីបណ្តាសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្តម បញ្ជាក់ថា ប្រការទាំងនេះបានរំលេចនូវបញ្ហាជាច្រើន ដែលប្រជាជនមិនអាចប្រឈមមុខដោះស្រាយបាន ហើយចាំបាច់ត្រូវការជំនួយសង្គ្រោះបន្ទាន់ ក្នុងក្របខ័ណ្ឌមនុស្សធម៌ទាំងផ្នែកសម្ភារ និងស្មារតី ដើម្បីឲ្យពួកគេមានលទ្ធភាពបន្តការរស់នៅទៅមុខទៀតបាន ក្នុងនាមមនុស្សជាតិដែលក្នុងជីវភាពសមរម្យនិងថ្លៃថ្នូរ នៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ស៊ីជម្រៅ ហើយបានឯកភាពជាសកល ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ហើយបានណែនាំនិងដាក់ទិសដល់សាខាកាកបាទក្រហមកម្ពុជាទាំង២៥សាខារាជធានីខេត្ត ដើម្បីរំឭកខួបទី១៥៩ កាកបាទក្រហមក អឌ្ឍចន្ទក្រហម ៨ ឧសភានេះឡើង ដោយបានជ្រើសរើសយកប្រធានបទថ្មី គឺទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពង្រឹងភាពធន់សហគមន៍។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ថវិកាដែលសប្បុរជននានា ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ សរុបជាប្រាក់ដុល្លាចំនួន ៤៥.៩៧៥ដុល្លា និងប្រាក់រៀលចំនួន ៨៧.៧៤៧.២២២រៀល។នាឱកាសនោះ ឯកឧត្តម សំដែងនូវការកោតសរសើរ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារផ្សេងៗ ហើយនឹងកំពុងបន្តជួយជាបន្តបន្ទាប់ទៀត។លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ឆ្លើយតបទៅនឹងការងារមនុស្សធម៌នេះ ក្នុងឆ្នាំកន្លងមក សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បាននាំយកនូវទេយ្យទាន និងបច្ច័យ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣០វត្តទូទាំងខេត្ត។ ប្រគល់ជូនផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ចំនួន៤ខ្នង ជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន។ សាងសង់អណ្តូងទឹកស្អាត និងជួលជុលអណ្តូងទឹកស្អាតជាច្រើនព្រមទាំង បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងបានអប់រំផ្សព្វផ្សាយការយល់ដឹងពីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារបានជាច្រើនលើកផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា