ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិក្ខាសាលាស្តីពី “ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប”
Thu,16 June 2022 (Time 06:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 352នាក់)

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ចូលរួមជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី “ផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរ​ពាណិជ្ជកម្ម​ថ្នាក់ខេត្ត
...
(ខេត្តបាត់ដំបង និងខេត្តសៀមរាប)៖ អគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រៀបចំសិក្ខាសាលាស្តីពី “ផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ដែលបានប្រព្រឹត្ត​ទៅនៅ​ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង (ថ្នាក់តំបន់លើកទី៣) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងនៅមន្ទីរពាណិជ្ជកម្មខេត្ត​សៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ (ថ្នាក់តំបន់លើកទី៤) ដែលមានតំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរក្រោមឱវាទរបស់រដ្ឋបាល​ខេត្ត​ ជាពិសេសរោងចក្រកែច្នៃ សមាគមដំឡូងមី ពាណិជ្ជករវិស័យដំឡូងមី អាជីវករ កសិករ ក្នុងខេត្តបាត់ដំបងសរុបចំនួន ៩២នាក់ និងសៀមរាបសរុបចំនួន៧១នាក់។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជា​លេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥ បានចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើន​អាច​នាំចេញ​បានជាពិសេសទំនិញកសិកម្មដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្វ័យ័ត​ខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០ ០០០តោនក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការ វិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្ត​ជាប់​ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។

នៅឆ្នាំ២០២១ កន្លងទៅកម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លាន​តោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។ តម្លៃដំឡូងមីឆ្នាំ២០២២៖ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀប​នឹងឆ្នាំ​កន្លង​ទៅ។

សូមជម្រាបផងដែរថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣,២៧៦,០៧៣ តោន លើផ្ទៃដីដាំដុះសរុប ១៤៥,៨៩៤ ហិចតា។ ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុង​ក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។

នៅពេលរសៀល បន្ទាប់ពីថ្លែង​បិទកម្មវិធីសិក្ខាសាលា ឯកឧត្តមគណៈអធិបតី និងប្រតិភូអមដំណើរបានអញ្ជើញទៅទស្សន កិច្ចនៅក្រុមហ៊ុន ER Kang Bio Starch Co., LTD ដែលមាន​រោងចក្រកែច្នៃម្សៅមី ដើម្បីស្វែងយលបន្ថែមពីខ្សែច្រវាក់ ផលិតកម្មរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ចំពោះខេត្តសៀមរាបវិញ ដំឡូមីគឺជាដំណាំកសិ-ឧស្សាហកម្មដ៏មានសក្តានុពលបន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដី ដាំដុះសរុប៦៧,៩៥៤ហិចតា ជាមួយផលប្រមាណ ១៥,៦៥ តោន ក្នុងនោះមានស្រុកចំនួន០៨ ដែលមានសក្តានុពល​សម្រាប់ដំណាំដំឡូងមីរួមមាន ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង សូទ្រនិគម ស្រីស្នំ វ៉ារិន និងស្រុកស្វាយលើ។ សម្រាប់ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនទាន់មានរោងចក្រ ឬសិប្បកម្ម កែច្នៃម្សៅដំឡូងមី ពោលគឺកសិករលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃ និងភាគច្រើនដំឡូងមី​ស្រស់ទៅប្រទេសវៀតណាម។

សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិ
ស្តីពីដំឡូងមី២០២០-២០២៥ និងផែនការសកម្មភាពដែលជាទំនួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ តែក៏ ដើម្បីស្តាប់នូវវឌ្ឍនភាព និងប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយនេះក្នុង ពេលកន្លងមក ព្រមទាំងដើម្បីរៀបចំផែនការអនុវត្តបន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី។ បន្ថែមលើសពីនេះទៀត អង្គសិក្ខាកាមទាំងអស់ ក៏បានទទួលបានព័ត៌មាននិង​ចំណេះដឹងថ្មីៗបន្ថែមទៅលើដំណើរការ និងនីតិវិធីត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ លើផលិតផលដំឡូងមី​សម្រាប់ទីផ្សារនាំចេញ នីតិវិធីនៃការនាំចេញនាំចូល និងកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍ផ្សេងៗពីវាគ្មិនសំខាន់ៗមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1309 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9831 នាក់
ខែនេះ :
30187 នាក់
3 ខែនេះ :
93990 នាក់
សរុប :
965283 នាក់