ខេត្តមណ្ឌលគិរី ៖ ដោយមើលឃើញពីសាលាបឋមសិក្សាមួយកន្លែង នៅតំបន់ដាច់ស្រយាល មានសភាពទ្រុឌទ្រោម និងមានការធ្លុះធ្លាយពេលភ្លៀងលិចម្តងៗ ជាពិសេស ពិបាកក្នុងការរៀនសូត្រ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះពង្រឹងស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានស.ស.យ.ក ស្រុកកែវសីមា បានដឹកនាំសមាជិក សមាជិកាស្រុក/ឃុំ បានចុះធ្វើការជួសជុល និងប្រក់ដំបូលស័ង្កសី ជូនសាលាបឋមសិក្សាឡង់ណេះ ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។លោក ណយ ច័ន្ទតារា បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជា លោក ប្រធានស.ស.យ.ក ខេត្ត និងសប្បុរសជននានា បានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់សាលា ដែលកំពុងមានការខ្វះខាតជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស មានកន្លែងសិក្សាមានលក្ខណៈសមរម្យ។ លោក បញ្ជាក់ថា ចំពោះការជួសជុលប្រក់ដំបូលស័ង្កសី សរុប ៥២សន្លឹក និងផ្តល់ថវិកាជូនលោក នាយកសាលាបឋមសិក្សាឡង់ណេះនេះ ចំនួន ១.០៥០.០០០រៀល។ លោក ក៏បានណែនាំដល់លោកគ្រូ និងសិស្សានុសិស្ស ជាពិសេស ឱពុកម្តាយ ឬអាណាព្យាបាល ត្រូវចូលរួមជួសជុល និងថែរក្សាសាលានេះ ឲ្យបានល្អប្រសើរបន្ថែមទៀត។លោក ចើល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាឡង់ណេះ តំណាងឲ្យសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជា លោក ប្រធានស.ស.យ.ក ខេត្ត និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សាលានាពេលនេះ។ លោកនាយក ក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា