ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានជួបពិភាក្សាគ្នាដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីសិទ្ធិ និងច្បាប់ស្តីពីរបបសារព័ត៌មាន
Mon,27 June 2022 (Time 01:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 373នាក់)

ខេត្តរតនគីរី ៖​ អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ( LAC ) ក្រោមកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត និងមន្ទីរព័ត៌មានខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំពិភាក្សាមួយ រវាងអ្នកសារព័ត៌មានជាមួយអង្គភាពពាក់ព័ន្ឋដើម្បីស្វែងយល់អោយកាន់តែច្បាស់ពីសិទ្ធិ និងការអនុវត្តច្បាប់របបសារព័ត៌មាន” ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងកាលចុងសប្តាហ៍កន្លងទៅនេះ នាសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត និងឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ព្រមទាំងអ្នកសារព័ត៌មានចំនួន១៥អង្គភាព។

លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិ នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើកឡើងថា កិច្ចប្រជុំមានគោលបំណង ផ្តល់ជូនបន្ថែមដល់ អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធក្នុងខេត្តរតនគិរីឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងច្បាប់ស្តីពីរបប សារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មានអំពីក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន អនុវត្តឱ្យស្របតាមទិដ្ឋភាពច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ដែលមានជាធរមាន ស្របពេលដែល វិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ហើយ ចំនួន អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានាកាន់តែមានចំនួនកើនឡើងឥតឈប់ឈរ ។

ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាននានាក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយសង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិតាមរយៈការមើល ការអាន ការស្តាប់ពីបណ្តាញផ្សព្វផ្សាយនានាបានយ៉ាងទូលំទូលាយ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរីបានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យព័ត៌មាននៅក្នុងខេត្តរតនគិរី ជាពិសេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជាកំពុងមានសន្ទុះ រីកចម្រើនគួរជាទីមោទកៈ។ ហើយជាមួយនឹងការរីកចម្រើននៃវិស័យព័ត៌មាននេះ ក៏នៅមានទាំងចំណុច វិជ្ជមានផង និងអវិជ្ជមានផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ភាពវិជ្ជមានជាច្រើននៃវិស័យព័ត៌មាន ដោយសារប្រជាពលរដ្ឋអាចទទួលបានដំណឹងផ្សេងៗដែលពាក់ព័ន្ធនឹងស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាព សង្គម ស្ថានភាព សេដ្ឋកិច្ច និងការអប់រំផ្សេងៗ។ លើសពីនេះសារព័ត៌មានក៏ជាស្ពានចម្លងនូវរាល់សំណូមពរ បញ្ហា មតិយោបល់ រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និងពី រាជរដ្ឋាភិបាល មក ប្រជាពលរដ្ឋ វិញបានដឹង និងធ្វើការដោះស្រាយ ។

ជាមួយគ្នានេះ ភាពអវិជ្ជមានក៏កើតមានញឹកញាប់ ដែរដោយហេតុថា ស្ថាប័នសារព័ត៌មាន ឬបុគ្គលព័ត៌មានខ្លះផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនខ្វះប្រភពនិងមាន លក្ខណៈមិនពិតបំពុល និងបំផ្លើស ហើយមានគោលបំណងទាញផលចំណេញខាងនយោបាយពីប្រព័ន្ធ ផ្សព្វផ្សាយនោះជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ចំពោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ។

ក្នុងនាម រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ឌុច ចាន់តូ បានជំរុញដល់អ្នកសារព័ត៌មានដែលបានចូលរួមប្រឹងប្រែងស្តាប់ការពន្យល់បកស្រាយ របស់វាគ្មិន និងពិភាក្សាសួរនាំឱ្យស្របទៅតាមចំណុចនៃប្រធានបទ និងសង្ឃឹមថា ក្រោយបញ្ចប់កិច្ចប្រជុំដែលមាន រយៈពេល មួយព្រឹកនេះអ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តផ្នែកច្បាប់នឹងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច ក្នុងការអនុវត្តច្បាប់របបសារព័ត៌មានស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
959 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9481 នាក់
ខែនេះ :
29837 នាក់
3 ខែនេះ :
93640 នាក់
សរុប :
964933 នាក់