ប៉េកាំង ៖ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយថា វិបត្តិនៅអ៊ុយក្រែន កំពុងវិវឌ្ឍន៍ក្នុងទម្រង់អូសបន្លាយ និងមិនអាចទាយទុកមុនថានឹងបញ្ចប់ពេលណានោះទេ ប៉ុន្តែការចរចានៅតែជាមធ្យោបាយតែមួយគត់ក្នុងការដោះស្រាយ។លោក Jun បានប្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា វាជាការសោកស្តាយ និងគួរឱ្យព្រួយបារម្ភដែលជម្លោះ នៅតែបន្ត។លោក ក៏បានបន្តថា ការបញ្ចប់អរិភាព គឺជាសេចក្តីប្រាថ្នាដ៏ខ្នះខ្នែងរបស់សហគមន៍អន្តរជាតិ ហើយ ចិន នឹងគាំទ្រការចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន។ យើងក៏ស្វាគមន៍ចំពោះការិយាល័យរបស់អគ្គលេខាធិការស្តីពីបញ្ហាការនាំចេញគ្រាប់ធញ្ញជាតិ។ យើងសង្កត់ធ្ងន់ម្តងទៀតថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយដែលអាចសម្រេចបានតែមួយគត់ ដើម្បីស្តារ និងបង្រួបបង្រួមសន្តិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា