ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
Wed,29 June 2022 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 359នាក់)

ខេត្តមណ្ឌលគិរី ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រួមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋានក្រុង/ស្រុក/ឃុំ/សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងបំពេញការងារជាច្រើន ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ប្រកបដោយដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងសុវត្ថិភាព។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លមកនេះ សម្រាប់ខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅដោយរលូន បរិយាសនយោបាយស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានរបៀបរៀបរយល្អ និងគ្មានអំពើហិង្សា គ្មានការគំរាមកំហែង ហើយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរច្រើនឡើង។

ឯកឧត្តម អភិបាលខេត្ត បានណែនាំនូវអនុសាសន៍សំខាន់ៗ ក្នុងការបំបេញតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត ដើម្បីសហការ និងផ្តល់ការគាំទ្រដល់ការបោះឆ្នោតនេះរួមមាន ៖ ទី១. ស្នើដល់មេឃុំ/ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការប្រគល់ប្រតិភូកម្មអំណាចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយជម្រុញមេភូមិ មេក្រុមផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យនានា និងមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។ ទី២. អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ផ្តល់កិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់ខេត្តក្នុងការអនុវត្តការងារ និងទី៣. កងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងស្ថេរភាពខាងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ផ្នែកនយោបាយ ស្ថេរភាពសង្គម លើគ្រប់ផ្នែក ត្រូវបង្កើនកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានឱ្យដឹងថា អង្គសន្និបាតទាំងមូល បានវាយតម្លៃខ្ពស់ចំពោះចំណុចល្អប្រសើរទាំងឡាយ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ លោកបញ្ជាក់ថា ក្នុងអង្គសន្និបាត ក៏បានប្រមូលផ្តុំបញ្ញាញាណ ពិគ្រោះ និងស្វែងរកដំណោះស្រាយចំពោះចំណុចខ្វះខាត ដើម្បីកែតម្រូវ កែលម្អការអនុវត្តនូវពេលខាងមុខឱ្យបានល្អត្រឹមត្រូវ តាមច្បាប់ និងមានប្រសិទ្ធិភាពថែមទៀត។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត និងលោក ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានផ្តល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក អធិការក្រុង/ស្រុក និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំ/សង្កាត់នៅទូទាំងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
381 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8903 នាក់
ខែនេះ :
29259 នាក់
3 ខែនេះ :
93062 នាក់
សរុប :
964355 នាក់