លោកវរសេនីយ៍ត្រី ចាន់ សុផាត ប្រធានស្នាក់ការសន្តិសុខ៧៦៣ ដឹកនាំកម្លាំងនាំអំណោយឧបត្ថម្ភជូនលោក ផុន ញ៉ ជាជនពិការដៃ
ខេត្តមណ្ឌលគីរី ៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំពីសំណាក់ឧត្តមសេនីយ៍ត្រី ហ៊ែម ប៊ុណ្ណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ត្រី ចាន់ សុផាត ប្រធានស្នាក់ការសន្តិសុខ៧៦៣បានដឹកនាំកម្លាំងក្រោមឱវាទនាំយកអំណោយឧបត្ថម្ភជូនដល់លោក ផុន ញ៉ អាយុ៦៧ឆ្នាំ ដែលជាជនពិការដៃទាំងសងខាង រស់នៅភូមិអន្តេះ ឃុំអរបួន ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
ចំពោះអំណោយដែលឧបត្ថម្ភជូនរួមមាន ៖ អង្ករ៥០គីឡូ, ទឹកត្រី១យូរ, មី១កេស, ទឹកសុទ្ធ១០យូរ, ទឹកត១យួរ, សាប៊ូ៣គីឡូ, ប៊ីចេង១ គីឡូ, ស្ករស២គីឡូ, ទឹកផ្លែឈើ១កេស, ក្រមា២, កាធុន១, សម្ភារផ្ទះបាយមួយឈុត និងថវិកាចំនួន៥០ម៉ឺនរៀល (ម្ភៃម៉ឺនរៀល) សរុបជាទឹកប្រាក់អស់ចំនួន១០៥០០០០រៀល (មួយលាន ប្រាំម៉ឺនរៀលគត់)។
លោកវរសេនីយ៍សេនីយ៍ត្រី ចាន់ សុផាត បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឧត្តមសេនីយ៍ត្រី ហ៊ែម ប៊ុណ្ណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលជានិច្ចកាល លោកមេបញ្ជាការតែងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់កងកម្លាំងក្រោមឱវាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការខ្វះខាត៕