ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ, បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា និងដាក់ថ្នាំអាប៊ែត ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ
Mon,18 July 2022 (Time 09:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 412នាក់)

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ, បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា និងដាក់ថ្នាំអាប៊ែត ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅជុំវិញទីប្រជុំផ្សារតំបែរ ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក។ ដំណើរការនៃយុទ្ធនាការនេះដឹកនាំដោយលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត រួមទាំងថ្នាក់ដឹនាំ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ លោក វ៉ង វ៉ាន់នី បានថ្លែងថា នៅខេត្ដត្បូងឃ្មុំកន្លងមកនេះ រាល់រដូវភ្លៀងធ្លាក់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែសហការគ្នា ចុះផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋ ពីជំងឺផ្សេងៗជាពិសេស ជំងឺគ្រុនឈាម និងគ្រុនឈីក ដែលបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឈានទៅដល់បាត់បង់ជីវិត។

លោក នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយវិធានការជំងឺគ្រុនមឈាម ដែលសាខាបានធ្វើកន្លងមកនេះ ដោយទទួលបានពីរបាយការណ៍មន្ទីរសុខាភិបាលខេត្តអំពីការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅតាមបណ្តាភូមិ-ឃុំមួយចំនួន ដូចនេះទើបលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានចង្អុលបង្ហាញ និងណែនាំដល់មន្ត្រីប្រតិបត្តិសាខា សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ចុះអប់រំ ផ្សព្វផ្សាយ អំពីវិធានការការពារទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។

លោកថា ក្នុងសកម្មភាពនោះបានធ្វើការដាក់ថ្នាំអាបែត ចែកខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងចាក់សារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីជាសារដាស់តឿនណែនាំឲ្យបានជ្រួតជ្រាប ទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ-ឃុំ-ស្រុកអូររាំងឪ និងស្រុកពញាក្រែករួចមកហើយ ជាក់ស្តែងពេលនេះនៅក្នុងស្រុកតំបែរ ក៍នឹងបន្តចុះអនុវត្តន៍តាមភូមិឃុំស្រុកមនីមួយៗនៅទូទាំងខេត្ត ដោយបន្តធ្វើរហូតផុតរដូវកាលជំងឺគ្រុនឈាម និងគ្រុនឈីក។

លោក វង វ៉ាន់នី បញ្ជាក់បន្ថែមថា បានប្រសិនបើកន្លែងណាដែលមានផ្ទុះនៃជំងឺទាំងនេះ ក្រុមការងារសាខា និងសហការជាមួយមន្ទីរសុខាភិបាល ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់ជម្រកមូសខ្លា ភ្លាមតែម្តង ដើម្បីលុបបំបាត់ជម្រកមូសខ្លាជូនពលរដ្ឋ។ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ដ នឹងបន្តប្ដេជ្ញា ចុះអប់រំផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋបន្តទៀត ឲ្យពួកគាត់បានយល់កាន់តែច្បាស់ និងដឹងពីវិធីការពារខ្លួនពីជំងឺគ្រុនឈាម ,គ្រុនឈីក និងជំងឺផ្សេងៗទៀត បើទោះបីក្នុងបរិបទជំងឺកូវីដ១៩ ដោយយើងអនុវត្ដនូវវិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនជាប់ជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

ព័ត៌មានគួរចាប់អារម្មណ៍

កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
853 នាក់
ម្សិលមិញ :
658 នាក់
សប្តាហ៍នេះ :
7480 នាក់
ខែនេះ :
30714 នាក់
3 ខែនេះ :
115753 នាក់
សរុប :
1097505 នាក់