ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា
Wed,27 July 2022 (Time 05:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 323នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរសវនកម្មជាតិ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពី “ការផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណា ចក្រកម្ពុជា” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅតាមមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកង កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្តមណ្ឌលគិរី សរុបចំនួន ៩៥ នាក់ នៅសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី ។

អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ញ៉ន សិទ្ធអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី ។

លោក ញ៉ន សិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានមានមតិ ស្វាគមន៍យ៉ាងកក់ក្តៅ និងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលជាអង្គភាពរងសវនកម្ម បានរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាកាលានុវត្តភាពដ៏វិសេសមួយ ក្នុងការស្វែងយល់អំពី ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យអង្គសិក្ខាសាលា យកចិត្តទុកដាក់ ព្រមទាំងលើកជាសំណួរឱ្យផុលផុស ។

ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ បានមាន ប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខាសាលា នាពេល នេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្ម ប្រកបដោយកម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធភាព ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ ចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង ការប្រើប្រាស់ ថវិកាជាតិ ការគ្រប់គ្រងធនធាន ការគ្រប់គ្រងទ្រព្យទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្ម កំពូលដែលមិនអាចខ្វះបានក្នុងបរិបថ នៃប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់គោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ។ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យអង្គភាព ស្ថាប័ន និងមន្ទីរជំនាញ ព្រមទាំងក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តមណ្ឌលគិរីទាំងអស់ចាំបាច់ត្រូវបន្តសហការជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹង អភិបាលកិច្ចល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែលម្អរាល់ចំណុចដែលអនុវត្តមិនទាន់បានពេញលេញ សំដៅជំរុញឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធផលខ្ពស់។

ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាម នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាមស្ដីពី “ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ” ដោយកំណត់លើ ៤ ចំណុចសំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃច្បាប់សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ទី៤-ស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនសិក្ខាកាម ។

សូមបញ្ជាក់ថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការនៃ ការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និង ផ្តល់អនុសាសន៍កែលម្អលើរាល់កំហុសឆ្គងរបស់អង្គភាពរង សវនកម្ម ព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និង ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយរបាយការណ៍សវនកម្មជាសាធារណៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1368 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9890 នាក់
ខែនេះ :
30246 នាក់
3 ខែនេះ :
94049 នាក់
សរុប :
965342 នាក់