ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំវេទិកាសាធារណៈនៅឃុំសែនមនោរម្យ ស្រុកអូររាំង
Wed,27 July 2022 (Time 05:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 257នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលនូវបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំវេទិកាសាធារណៈនៅក្រុមចុងរ៉ាង ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមវត្តមានឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកអូររាំង និងឯកឧត្តម ឌួង ហេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តមណ្ឌលគិរី និងជាអនុប្រធានក្រុមការងារចុះជួយស្រុកអូររាំង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក/ភូមិ/ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាចុងរ៉ាង ក្នុងភូមិពូហ្យាម ស្រុកអូររាំង។

ឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា គោលបំណង ដើម្បីដឹងពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការពិភាក្សា រកដំណោះស្រាយជូន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ការធ្វើវេទិកានេះ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ដែលឱ្យពួកគាត់មានចម្ងល់ ឫយោបល់ លើកឡើងពីបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានដែលជួបប្រទះកន្លងមក ក៏ដូចជាសំណួមពរផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរ ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋរស់នៅមានលក្ខណៈសមរម្យ។

ក្នុងវេទិកានោះដែរ ប្រជាពលរដ្ឋ បានសំណូមពរ ពាក់ព័ន្ធនឹងបញ្ហា ផ្លូវ សាលារៀន អណ្តូងទឹក បង្គន់អនាម័យ ខ្វះប៉ុស្តិ៍សុខភាព ការផ្តល់ប័ណ្ណសមធម៌ ឫប័ណ្ណក្រីក្រ បញ្ហាដីធ្លី និងបញ្ហាសេវាសាធារណៈផ្សេងៗទៀត ទាក់ទង់នឹងបញ្ហាខាងលើ៖ លោក អភិបាលស្រុកអូររាំង បានបញ្ជាក់ថា ចំពោះបញ្ហាផ្លូវដែលរង់ការខូចខាតចាប់ពីផ្លូវជាតិលេខ៧៦ រហូតមកដល់ក្រុមចុងរ៉ាងនេះ អាជ្ញាធរស្រុក រួមទាំងក្រុមការងារថ្នាក់ជាតិ នឹងខិតខំជួយជួសជុលផ្លូវនេះឡើងវិញ ជូនប្រជាពលរដ្ឋនៅពេលរដូវរាំងនាពេលខាងមុខ ក្នុងនោះអាជ្ញាធរឃុំ ក៏បានរៃអង្គាសថវិកាមួយចំនួន សម្រាប់ជួយសម្រួលផ្លូវនេះ ក្នុងការធ្វើដំណើរផងដែរ។ ដោយឡែក សម្រាប់បញ្ហាផ្សេងៗទៀត ខាងមន្រ្តីជំនាញ បានធ្វើការបកស្រាយ បំភ្លឺជូន នឹងធ្វើរបាយការណ៍ ដើម្បីដាក់ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងស្ថាប័ននីមួយៗផងដែរ។

នាឱកាសនោះ ឯកឧត្តម ជា ជុន និងអាជ្ញាធរស្រុក បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមឲ្យពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2786 នាក់
ខែនេះ :
18102 នាក់
3 ខែនេះ :
67937 នាក់
សរុប :
862152 នាក់