ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងសុខាភិបាលច្រានចោលព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្តសៀមរាប កើតជំងឺអុតស្វា
Wed,27 July 2022 (Time 05:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 281នាក់)

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្ដសៀមរាប កើតជំងឺអុតស្វា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានរៀបរាបថា ស្ដ្រីរូបនោះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ដោយមានចេញពងបែកនៅលើទ្រូង និងដៃ ហើយត្រូវបានក្រុមគ្រួសារនាំយកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបញ្ជាក់ថា «អវិជ្ជមានជំងឺអុតស្វា»។

បើតាមក្រសួងសុខាភិបាល, បច្ចុប្បន្នស្ដ្រីវ័យ២៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តសៀមរាប៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2777 នាក់
ខែនេះ :
18093 នាក់
3 ខែនេះ :
67928 នាក់
សរុប :
862143 នាក់