ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២ របស់ គ.ខ.ប.ជ
Thu,28 July 2022 (Time 05:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 282នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍១៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្សបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២របស់ គ.ខ.ប.ជ។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារង លោក លោកស្រី ឧត្តមសេណីយ៍ វរសេណីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោក លោកស្រីអភិបាលរងក្រុង-ស្រុក តំណាងអង្គការដៃគូពាក់ព័ន្ធ ក្រុមការងារទាំង៦ និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស បានថ្លែងនូវការអរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់ នេះឡើងនៅថ្ងៃនេះ ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា បានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បី ឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ។ ទន្ទឹមនេះ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារ នេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ។

ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះនឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7895 នាក់
ខែនេះ :
33273 នាក់
3 ខែនេះ :
84677 នាក់
សរុប :
914395 នាក់