ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ពូទិន នឹង​ជួបពិភាក្សាជាមួយ​ប្រធានាធិបតី​តួ​កគីនៅ​ទីក្រុង Sochi ​អំពី​ប្រតិបត្តិការ​បច្ចេកទេស​យោធា​
Thu,28 July 2022 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

មូស្គូ ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​តួ​កគី​លោក Recep Tayyip Erdogan​ នឹង​ជួប​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា​នៅ ក្នុងអំឡុងពេល​កិច្ចប្រជុំ​នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី​នាពេលខាងមុខ​។ ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ដោយ​លេខាធិការ​សារព័ត៌មាន​របស់​ប្រមុខរដ្ឋ Dmitry Peskov ខណៈដែល​លោក​បាន​ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ដែល​សួរថា​ តើ​លោក Putin និង Erdogan បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក Bayraktar ដែរឬទេ​។

ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា​រវាង​ប្រទេស​ទាំងពីរ ស្ថិតក្នុង​របៀបវារៈ​ជានិច្ច​។ លោក​បន្តថា ការពិត​ដែល​អន្តរ​កម្ម​របស់​យើង​កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​ដ៏​រសើប​បែបនេះ បង្ហាញថា ជាទូទៅ ទំនាក់ទំនង​របស់​យើង​ទាំងមូល​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​” ។​

លោក Peskov បានបញ្ជាក់​បន្ថែមថា នៅក្នុង​ទំនាក់ទំនង​នាពេល​ថ្មីៗ​នេះ រវាង​ប្រធានាធិបតី​ទាំងពីរ​គឺ ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា​សំខាន់​ណាស់ ​និង​នៅក្នុង​របៀប​វរ​ជានិច្ច ។ លោក​ថា ដូច្នេះ ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធានឹង​ត្រូវបាន​ពិភាក្សា​នៅក្នុង​ទីក្រុង Sochi” ដោយ​ពិតប្រាកដ​។​

ពាក់​ព​័ន្ធ​ព័ត៌មាន​នេះ កាល​ពីមួយ​ថ្ងៃមុន ទូរទស្សន៍ CNN Türk TV បាន​រាយការណ៍​ថា ប្រធានាធិបតី​តួក​គី​បានទទួល​សំណើ​ពី​រុស្ស៊ី និង UAE សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ Bayraktar ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7915 នាក់
ខែនេះ :
33293 នាក់
3 ខែនេះ :
84697 នាក់
សរុប :
914415 នាក់