ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
Fri,29 July 2022 (Time 05:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

ខេត្តមណ្ឌលគិរី ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ កក្កដា ២០២២ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរងខេត្ត មេបញ្ជាការក្រុងស្រុកទាំងប្រាំ ។

ក្នុងពិធីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានផ្ដាំផ្ញើដល់ នាយ នាយទាហានរង និងពលទាហានទាំងអស់ ដែលទទួលបានការបំពាក់ឋានន្តរសក្តិ និងមុខតំណែងថ្មី ត្រូវគោរពវិន័យ បំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុង គោរពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ។ ត្រូវបង្ក្រាបបទល្មើសព្រៃឈើ នៅតាមគោលដៅក្រុងស្រុក និងស្នាក់ការទាំងអស់ឱ្យបានម៉ឺងម៉ាត់ បើស្រុកណា កន្លែងណាឬគោលដៅណា បណ្ដោយឲ្យមានបទល្មើស រុករានដីព្រៃ ឬដឹកជញ្ជូន សន្ធិខុសច្បាប់ ត្រូវបង្ក្រាបខានតែបាន បើកើតមានបទល្មើសហើយមិនបង្ក្រាបត្រូវទទួលខុសត្រូវចំពោះមុខ លោកនាយឧត្តមសេនីយ៍មេបញ្ជាការផ្ទៃប្រទេស និងមេបញ្ជាការខេត្ត។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ដោយបច្ចុប្បន្នមើលឃើញថា ជំងឺកូវីដ១៩ ហាក់ងើបឡើងវិញបន្តិច ដូច្នេះកងកម្លាំងទាំងអស់ត្រូវចូលរួមការពារ ប្រយុទ្ធប្រឆាំង ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារ។

ដោយឡែកការងារដាំដុះមន្ត្រីយោធិនទាំងអស់ ត្រូវចូលរួមបង្កបង្កើនផលទាំងក្នុងអង្គភាព និងនៅក្នុងក្រុមគ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ក្រៅអំពីកិច្ចការងារ តាមតួនាទីហើយនោះ យោធិន ត្រូវចូលរួម ជួយ មើលថែរក្សាសម្ភារៈបរិក្ខានៅក្នុងអង្គភាព ក៏ដូចជា បោះសំអាតរក្សាអនាម័យជាដើម។

ជាងនេះទៅទៀតមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានផ្តាំផ្ញើដល់យោធិនទាំងអស់ គ្រប់សកម្មភាពនៃការរស់នៅ ការស្លៀកពាក់ត្រូវគោរពតាម វិន័យរបស់កងកម្លាំង បន្សាំខ្លួនជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ នៅក្នុងសង្គម មានការប្រាស្រ័យទាក់ទងល្អជាមួយបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7889 នាក់
ខែនេះ :
33267 នាក់
3 ខែនេះ :
84671 នាក់
សរុប :
914389 នាក់