ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រត្រូវបញ្ចប់តាមការកំណត់
Sat,30 July 2022 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 446នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរ មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការដៃគូនានា ជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រត្រូវបញ្ចប់តាមការកំណត់ ។ ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្តមលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរផែនការខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មន្ទីរ អង្គភាពជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត។ ទន្ទឹមនេះ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព នឹងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានបន្តការក្រើនរំលឹកដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តជំរុញការអប់រំ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដល់ប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងភ្ញាក់រលឹងចាក់ដូសជំរុញតាមពេលវេលាដែលបានកំណត់ (ក្នុងរយៈពេល ៣ខែបន្ទាប់ពីចាក់ដូសមុន)៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
652 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8351 នាក់
ខែនេះ :
32820 នាក់
3 ខែនេះ :
121288 នាក់
សរុប :
1358546 នាក់