យន្តការនៃច្រកចេញចូលតែមួយមានលក្ខណៈល្អប្រសេីរសម្រាប់ការទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋទូទៅ
ខេត្តក្រចេះ ៖ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមរយៈយន្តការរបស់ច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់ ដែលប្រព្រឹត្តទៅនៅសាលមហាស្រពខេត្តក្រចេះ នាព្រឹកថ្ងៃ អង្គារ១២កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោក ស្រីជាអភិបាល អភិបាលរងក្រុង ស្រុកទាំង៦ លោក លោកស្រីជាមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាខេត្តក្រចេះ ប្រធានអនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធាន អនុប្រធានការិយាល័យលោក លោកស្រីមេឃុំ ចៅសង្កាត់ ជាច្រេីនរយនាក់ផងដែរ ។
ឯកឧត្តម ភឹម ភារ៉ា គណៈអភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា ការបង្កេីតការិយាល័យច្រកចេញចូលតែមួយគឺជាការប្រមូលផ្តុំនូវការិយាល័យគ្រប់ជំនាញរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៅកន្លែងតែមួយ ដេីម្បីបង្កលក្ខណៈ និងផ្តល់ភាពងាយស្រួលក្នុងការទទួល និងផ្តល់សេវាឯកសារផ្សេងៗជូនអតិថិជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបាន យ៉ាងលឿនបំផុត ។ ឯកឧត្តមបន្ថែមថា ដេីម្បីឱ្យមានភាពងាយស្រួលក្នុងការរត់ឯកសារ បំពេញនូវលក្ខខណ្ឌផ្សេងៗ សូមបងប្អូនអញ្ជេីញមកទំនាក់ទំនងការិយាល័យច្រកចេញចូលតែមួយដែលមិនមានភាពសាំញុំាហេីយមានទីតាំងនៅក្នុងមូលដ្ឋានរបស់បងប្អូនទៀតផង ។
ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញេី ក្នុងអង្គប្រជុំពេលនេះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងតែបានគិតគូរនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង សហគមន៍ជាដរាប ។ យោងតាមកាលៈទេសៈនេះ រាជររដ្ឋាភិបាលក៏បានបង្កេីតនូវយន្តការនៃច្រកចេញចូលតែមួយទុកសម្រាប់បងប្អូនប្រជាពលរដ្ឋមកទំនាក់ទំនង និងធ្វេីការងារ បំពេញបែបបទឯកសារផ្សេងៗ ដែលជាតម្រូវការ របស់បងប្អូន ហេីយបានបង្កេីតនូវតាមបណ្តាស្រុកក្រុងនៅក្នុងមូលដ្ឋានបងប្អូន ។
ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្ត បានផ្តាំផ្តេី ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទេីបនឹងជាប់ឆ្នោតកន្លងទៅថ្មីៗនេះ ហេីយជាការទុកចិត្ត ទុកថ្លេីមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ត្រូវធ្វេីយ៉ាងណា បង្កេីនការខិតខំ និងបង្កលក្ខណៈងាយស្រួល និងផ្តល់សេវ៉ាសាធារណៈជូនពួកឱ្យបានល្អ បានលឿនសម្រសបតាមគោលនយោបាយរបស់រាជរាជរដ្ឋាភិបាលកម្ពុជា សមតាមពាក្យ ស្លោក មួយ លេីក ថា « ទឹកត្រជាក់ត្រីកុំ សេវារដ្ឋបាលជិត ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល »។ លេីសពីនេះ ឯកឧត្តម គណៈអភិបាលខេត្តបានសំណូមពរ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ក្នុងខេត្តទាំងអស់មេត្តាជំរុញដល់បងប្អូនប្រជាពលរដ្ឋយេីង ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងនូវដូសជំរុញសូមអញ្ជេីញពួកគាត់ ទៅទទួលចាក់ នៅមណ្ឌលសុខភាព ដែលមាននៅជិតផ្ទះពួកគាត់ឱ្យបានគ្រប់ៗគ្នា ដេីម្បីទប់ស្កាត់ការពារ ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ពិសេស មេរោគរាតត្បាត នៃជំងឺកូវីដ-១៩ កុំឱ្យមានក្នុងមូលដ្ឋាន និងសហគមន៍៕