ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អង់គ្លេសថា រុស្ស៊ីចាប់ផ្តើម​បរាជ័យ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​
Fri,12 August 2022 (Time 02:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 398នាក់)

ឡុង​ដ៍​ ៖ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស បាន​និយាយថា រុស្ស៊ី ទំនងជា​មិន​ជោគជ័យ​ក្នុងការ​កាន់កាប់​អ៊ុយ​ក្រែ​ន​ទេ ខណដែល​ប្រទេស​លោកខាងលិចបាន​សន្យា​ផ្តល់ប្រាក់​ចំនួន១.៥ ពាន់​លាន​អឺរ៉ូ (១.៥៥ ពាន់​លាន​ដុល្លារ​) បន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​យោធា​ក្រុង​គៀវ​។​

លោក Ben Wallace បាន​និយាយថា ការ​លុកលុយ​របស់​រុស្ស៊ី ហាក់​មាន​ភាពរអាក់រអួល ហើយ​ចាប់ផ្តើម​បរាជ័យ ខណដែល​ប្រទេស​ចំនួន ២៦ បាន​យល់ព្រម​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​យោធា​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន នៅក្នុង​សន្និសីទ​នៅ​ទីក្រុង Copenhagen កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​រៀបចំ​ដោយ លោក Wallace និង​រដ្ឋមន្ត្រី​ការពារជាតិ​ដា​ណឺ​ម៉ាក លោក Morten Bodskov ។​ ទន្ទឹម​នោះ លោក Wallace ក៏បាន​និយាយថា វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​យល់ថា ការប្រយុទ្ធ និង​ការបាត់​បង់ជីវិត​នៅតែ​កើតឡើង ប៉ុន្តែ​បាន​បន្ថែមថា រុស្ស៊ី កំពុង​ចាប់ផ្តើម​បរាជ័យ​ក្នុង​តំបន់​ជាច្រើន​។​

សូមជម្រាបថា រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ ដោយ​គិត​មកដល់ពេលនេះ​មាន​រយៈពេល ៦ ខែ ហើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
657 នាក់
ម្សិលមិញ :
712 នាក់
សប្តាហ៍នេះ :
6983 នាក់
ខែនេះ :
34293 នាក់
3 ខែនេះ :
125341 នាក់
សរុប :
1338197 នាក់