ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រមណីយដ្ឋាន គិរីថ្មដា សិលាបារមីត្រូវបានបើកដំណើរការជាផ្លូវការ
Tue,16 August 2022 (Time 07:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 349នាក់)

ខេត្តព្រះសីហនុ ៖ រមណីយដ្ឋាន គិរីថ្មដា សិលាបារមី បែបព្រះពុទ្ធសាសនា នៅទឹកដីខេត្តព្រះសីហនុ ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ថន វិរៈ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាម្ចាស់រមណីយដ្ឋានបែបព្រះពុទ្ធសាសនានេះ បានឱ្យដឹងថា ដោយការស្រលាញ់ចូលចិត្តនូវវិស័យព្រះពុទ្ធសាសនា ទើបឯកឧត្តមបានខិតខំកសាងរមណីយដ្ឋាននេះឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតមកដល់បច្ចុប្បន្ន មានរយៈពេល ១២ឆ្នាំមកហើយ ដោយប្រើប្រាស់នូវថវិការបស់ឯកឧត្តមផ្ទាល់ នៅលើផ្ទៃដីប្រមាណ ៤ហិកតា។

ឯកឧត្តមបានបន្តថា ការដែលធ្វើអោយ ឯកឧត្តមមានឱកាសក្នុងការកសាងនូវរមនីយដ្ឋានបែបព្រះពុទ្ធសាសនា នៅទឹកដីខេត្តព្រះសីហនុនេះបានយ៉ាងរលូន ដោយសារក្រោមម្លប់សុខសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជាមគ្គុទេសដឹកនាំប្រកបដោយគិតិបណ្ឌិត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនរហូតមកដលសព្វថ្ងៃ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរួមចំណែកក្នុងការដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាពិសេសការងារគ្រប់គ្រងវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។

ឯកឧត្តម ថន វិរៈ ក៏បានបញ្ជាក់ថា ការកសាងរមណីយដ្ឋានបែបប្រពុទ្ធសាសនានេះ ដើម្បីចូលរួមថែរក្សាអភិរក្សវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗ ឱ្យបានស្គាល់អំពីវិស័យព្រះពុទ្ធសាសនា រួមទាំងវប្បធម៌ និងអរិយធម៌របស់ជាតិខ្មែរយើង។ឯកឧត្តមក៏បានអំពាវឱ្យព្រះសង្ឃ យាយជីតាជី បងប្អូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកំសាន្តលេងរមណីយដ្ឋានបែបសាសនាដោយឥតគិតថ្លៃ ដែលមានទីតាំងស្ថិតនៅភូមិ ស្មាច់ ដែង ឃុំ រាម ស្រុក ព្រៃ នប់ ខេត្តព្រះសីហនុ ផ្លូវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេង បត់ឆ្វេង ប្រហែលជាង ៣គីឡូម៉ែត្រ ខាងស្ដាំដៃ និងសូមចូលរួមការថែរក្សានៅអនាម័យបរិស្ថានក្នុងការចូលកំសាន្តទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងរមណីយដ្ឋាននេះ មានទីធ្លាធំទូលាយ មានផ្ទាំងថ្មធំៗ មានរូបព្រះបដិមាករជាច្រើនអង្គ ដើមឈើតូច/ធំម្លប់ត្រជាក់ និងមានភាពស្ងប់ស្ងាត់ងាយស្រួលសម្រាប់ព្រះសង្ឃ យាយជីតាជីតាមបណ្តាខេត្តនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចមកធ្វើធុដុង្គវិបស្សនាធុរៈ មកសម្មាធិក និងអាចចូលមកទស្សនាកំសាន្តបានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
571 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9093 នាក់
ខែនេះ :
29449 នាក់
3 ខែនេះ :
93252 នាក់
សរុប :
964545 នាក់