ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរី ៖ ការអភិវឌ្ឍយុវជនគឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព
Tue,16 August 2022 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 392នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា ការអភិវឌ្ឍយុវជនគឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជា ទំពាំងស្នងឫស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធាន មនុស្សប្រកបដោយគុណវុឌ្ឍក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិឱ្យបានរុងរឿង ថ្កើងថ្កាន។

លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២ ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ លោកបញ្ជាក់ថា យុវជនត្រូវតែមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិផ្ទះនៅពេលបច្ចុប្បន្ន និងអនាគត។

លោក ឈឹម កាន អភិបាលរងខេត្ត មានប្រសាសន៍ថា គំនិតផ្តួចផ្តើមដំបូងនៃការប្រារព្ធ ទិវាអន្តរជាតិសម្រាប់យុវជន បានស្នើឡើងនៅឆ្នាំ១៩៩១ ដោយក្រុមយុវជនជួបប្រជុំគ្នា នៅទីក្រុងវីយែន (Vienne) ប្រទេសអូទ្រីស នៅក្នុងសម័យប្រជុំជាលើកដំបូងនៃ “ទិវាយុវជនពិភព លោក” រៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានប្រកាសទទួលស្គាល់ និងគាំទ្រមូលនិធិសម្រាប់យុវជន នៃអង្គការសហប្រជា ជាតិ ព្រមទាំងបង្កើតបានភាពជាដៃគូជាអង្គការអន្តរជាតិសម្រាប់យុវជននានាជុំវិញពិភពលោក។

ជាមួយគ្នានេះ លោក ឈឹម កាន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានលើកឡើងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥ ៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឱ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា។

សូមជម្រាបថា ពិធីមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ នៅសាលប្រជុំមន្ទីអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9008 នាក់
ខែនេះ :
29364 នាក់
3 ខែនេះ :
93167 នាក់
សរុប :
964460 នាក់