ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជនចាស់ជរាមានជីវភាពក្រីក្រចំនួន០២គ្រួសារ នៅស្រុកកែវសីមាទទួលបានសម្ភារ និងថវិកាពីក្រុមការងារ ស.ស.យ.ក ខេត្ត
Mon,01 August 2022 (Time 07:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 224នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានស.ស.យ.ក ស្រុកកែវសីមា និងសហការី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកាចំនួន ៦៥ម៉ឺនរៀល ផ្តល់ជូនជនចាស់ជរា ដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងមានជីវភាពក្រីក្រ ចំនួន ០២គ្រួសារ ក្នុងនោះរួមមាន ៖ទី១. ឈ្មោះ កៅ យ៉ា ភេទប្រុស អាយុ៧២ឆ្នាំ និងទី២. ឈ្មោះ សឹម សារ៉ស់ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ណយ ច័ន្ទតារា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជាពិសេស លោក ប្រធាន ស.ស.យ.ក ខេត្ត ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា គ្រួសាររងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងជនចាស់ជរាដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងមានជីវភាពខ្វះខាតនាពេលនេះ ទទួលបានថវិកា និងសម្ភារ មួយចំនួនពីក្រុមការងារស.ស.យ.ក ខេត្ត និង ស.ស.យ.ក ស្រុកកែវសីមា ដើម្បីជួយដោះស្រាយបានមួយរយៈពេលផងដែរ។

នាឱកាសនោះ លោក ណយ ច័ន្ទតារា បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមឲ្យពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព៕ ដោ

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7109 នាក់
ខែនេះ :
33217 នាក់
3 ខែនេះ :
68620 នាក់
សរុប :
760805 នាក់