គៀវ ៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថា កប៉ាល់ដំបូងបង្អស់ដែលដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី មក នឹងចាកចេញពីកំពង់ផែ Odesa នៅម៉ោង ០៨ និង ៣០ នាទី (ម៉ោងក្នុងស្រុក GMT) នៅថ្ងៃច័ន្ទនេះ ក្រោមកិច្ចព្រមព្រៀងសុវត្ថិភាពដែលមានការធានា។ក្រសួងដដែល បានបញ្ជាក់ថា កប៉ាល់ដែលមានទង់ជាតិ Sierra Leone ឈ្មោះ Razoni ដែលមានផ្ទុកពោត ២៦,០០០ តោននោះ នឹងធ្វើដំណើរទៅកាន់ប្រទេសលីបង់។គួរបញ្ជាក់ថា ការចាកចេញរបស់កប៉ាល់នេះ ធ្វើឡើងបន្ទាប់ពីទីក្រុងមូស្គូ គៀវ អង់ការ៉ា និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ និងជី កាលពីខែកក្កដា ខណកប៉ាល់ផ្សេងៗទៀត ដែលចតនៅកំពង់ផែសមុទ្រខ្មៅ ក៏នឹងចាកចេញពីទីនោះតាមច្រករបៀងសុវត្ថិភាពផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា