នៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកសាយម៉េងគីមអភិបាលរងខេត្ត មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅអគារសាលាខេត្តមណ្ឌលគិរី ។ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធវិសហមជ្ឈការ គឺជាអង្គភាពតំណាងអោយប្រជាពលរដ្ឋ ក្នុងការធានាបំរើសេវាជូនប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព សង្គមកិច្ច បរិស្ថាន និង ជំរុញការអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋានខ្លួន ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវលើកកម្ពស់ និង ពង្រឹងសមត្ថភាពរបស់ខ្លួន ជាប្រចាំតាមរយ:ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ព្រមទាំងខិតខំបំពេញតួនាទី ភារកិច្ចនៅមូលដ្ឋានអោយមានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវគោរពម៉ោងការងារអោយបានត្រឹមត្រូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង/ស្រុក ខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រីងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើស ក៏ដូចជាការជំរុញផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា