ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីចំនួន៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង
Wed,24 August 2022 (Time 03:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 670នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការអមដំណើរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ក្នុងខេត្ត មេឃុំ/ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តាំផ្ញើដល់អភិបាលរងខេត្តទាំង៥រូប ដែលទើបចូលកាន់មុខតំណែងថ្មី ៖ ទី១. ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ។ ទី២. ត្រូវបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិនៃជំងឺនេះ។ ទី៣. ត្រូវគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។ ទី៤. ការពង្រឹងការគ្រប់គ្រង និងការការពារធនធានធម្មជាតិ។ ទី៥. ការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ។ ទី៦. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ ទី៧ ការដឹកនាំការគ្រប់គ្រង និងរបៀបរបបការងារដល់រដ្ឋបាលខេត្ត និងទី៨. ការបំពេញតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការជួយបំពេញបន្ថែមចំនួនគណៈអភិបាលខេត្ត/ក្រុង/ស្រុក និងនាយករងរដ្ឋបាលសាលាខេត្ត/ក្រុង/ស្រុក ដើម្បីជាការចូលរួមក្នុងការចែករំលែក និងកាត់បន្ថយទំហំការងារ និងការទទួលខុសត្រូវរបស់គណៈអភិបាលខេត្ត អនុវត្តការងារស្របតាមគោលការណ៍តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើប្រតិភូកម្មអំណាច និងមុខងារ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិពេញលេញក្នុងការបំពេញការងារឆ្លើយតបបានទាន់ពេលវេលាតាមសំណូមពរការងារ ដើម្បីរួមគ្នាអនុវត្តការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន។

លោក ស៊ន សារុន តំណាងឲ្យអភិបាលរងខេត្ត ដែលទើបទទួលមុខតំណែងថ្មី បានឡើងប្ដេជ្ញាចិត្តរួមមាន ៖ ត្រូវគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាននានា-ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់មូលដ្ឋាន។ គោរពប្រតិបត្តិតាមតួនាទីភារកិច្ច និងគោលការណ៍របស់ថ្នាក់ដឹកនាំ និងគណៈអភិបាលខេត្តបានប្រគល់ជូន។ ការពារថែរក្សាសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន។ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរក្សានូវសាមគ្គីភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ទីរអង្គភាព វិស័យឯកជននានា។

សូមបញ្ជាក់ថា អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបទទួលមុខតំណែងថ្មីនាពេលនេះ រួមមាន ៖ ១. លោក នួន សារ៉ន អតីត អភិបាលស្រុកកែវសីមា។ ២. លោក សាន់ ដារិទ្ឋិ អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី។ ៣. លោក ស៊ន សារុន អតីត នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ ៤. លោក ចាន់ រតនា អតីត នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង៥. លោក ងិន សុវិមាន អតីត ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
385 នាក់
ម្សិលមិញ :
643 នាក់
សប្តាហ៍នេះ :
9404 នាក់
ខែនេះ :
32122 នាក់
3 ខែនេះ :
91355 នាក់
សរុប :
970224 នាក់