ខេត្តមណ្ឌលគិរី ៖ ដើម្បីឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មី នឹងកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្ត មានការកើនឡើងជារៀងរាល់ឆ្នាំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាក់ដំរី ” នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេស ជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិច។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាក់ដំរី និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបង្កើននូវសមិទ្ធផលបន្ថែមរបស់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំសណ្ដាប់ ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេស ដើម្បីលើកកម្ពស់សោភ័ណភាព ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើន។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផល ដែលនឹងចេញជារូបរាងនាពេលខាងមុខ ពិតជាឆ្លុះបង្ហាញយ៉ាងច្បាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំឲ្យប្រទេស មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តម បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀបរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នា សាងសង់រង្វង់មូលរូបសំណាក់ដំរី និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍នេះ ឲ្យទទួលបានជោគជ័យ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយចូលរួមសាងសង់ និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បន្ថែមលើសនេះ ក៏សូមឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងបន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។សូមបញ្ជាក់ថា ការសាងសង់រង្វង់មូលរូបសំណាក់ដំរីទាំង០២នេះ គឺចំណាយថវិកាសរុបចំនួន៥ម៉ឺនដុល្លារ ដែលជាថវិការបស់ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងសប្បុរសជននានា។ ការសាងសង់រង្វង់មូលរូបសំណាក់ដំរី មានទំហំផ្ទៃរង្វង់មូលចំនួន ១២,៦០ ម៉ែត្រ កម្ពស់ដំរី ៦,៦៣ម៉ែត្រ និងកម្ពស់រូបមេទ័ព ៨តឹក និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ ខឿនមានបណ្តោយ ៧ម៉ែត្រ ទទឹម ៤ម៉ែត្រ កម្ពស់ដំរី ៣,០៦ម៉ែត្រ និងផ្លាក់ទំហំទំហំ១,២៦ម៉ែត្រ និងប្រវែង ៣,៦៩ម៉ែត្រ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ។ ហើយការសាងសង់រូបសំណាក់ដំរីទាំងពីរនេះរយៈពេលចំនួន ៤ខែ ដោយគិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា