ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣
Wed,03 August 2022 (Time 04:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 287នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការសាលាខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨អាណត្តិទី៣ នេះ នឹង អនុម័ត ឆ្លងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៣៧ របស់ក្រុមប្រឹក្សាខេត្ត ឆ្លងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្ត ឆ្លងគម្រោងសកម្មភាពអាទិភាពដែលក្រោមប្រើប្រាស់ថវិការដ្ឋបាលខេត្ត រយៈពេល៣ឆ្នាំ ព្រមទាំងលើកឡើងពីបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងខេត្តមណ្ឌលគិរី ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានជំរុញដល់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋានឲ្យបន្តសហការគ្នាផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដុសបន្តបន្ទាប់ ដើម្បីការពារសុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតឯកឧត្តម ជំរុញដល់សមត្ថកិច្ច ត្រូវខិតខំបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការផ្ដល់ព័ត៌មានពីចំនួនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីឱ្យសមត្ថកិច្ចចុះធ្វើអត្តសញ្ញាណប័ណ្ណជូន។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជម្រាបជូនអង្គប្រជុំពីសកម្មភាពការងារ លទ្ឋផលការងារដែលសម្រេចបានរបស់គណៈអភិបាលខេត្តក្នុងរយ:ពេល១ខែកន្លងទៅ និងបានជម្រាបជូនពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តបន្តនៅក្នុងខែសីហា នេះ ។ ឯកឧត្តមក៏បានស្នើដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រចាំថ្ងៃ ពិសេសការងារបម្រើសេវាជូនប្រជាពលរដ្ឋ ពង្រឹងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ក្រៅពីនេះ ឯកឧត្តមឱ្យមន្ទីរ សុខាភិបាល អាជ្ញាធរពាក់ព័ន្ធ បន្តការចុះចាក់វ៉ាក់សាំង និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ និង បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមទីសាធារណៈ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7197 នាក់
ខែនេះ :
33305 នាក់
3 ខែនេះ :
68708 នាក់
សរុប :
760893 នាក់