ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះធ្វើអធិការកិច្ចនៅដែនជម្រកសត្វព្រៃណាមលៀរ។ កម្មវិធីនេះ មានការអញ្ចើញចូលរួមពីលោកស្រីក្រឡាបញ្ជី លោកនាយករងដែន និងមន្រ្ដីឧទ្យានុរក្សនៃដែនជម្រក។លោកព្រះរាជអាជ្ញារង និងអ្នកចូលរួមបានជជែកពិភាក្សាគ្នាអំពីបញ្ហាប្រឈមដែលមានកន្លងមក។ លោកព្រះរាជអាជ្ញារង និងសហការីក៏បានធ្វើការពិនិត្យបញ្ជីបណ្ដឹង បញ្ជីឃាត់ខ្លួន របាយការណ៍ និងការអនុវត្តដីការបស់ស្ថាប័នតុលាការ និងកំណត់ហេតុផ្សេង៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា