ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកែសីមា
Fri,05 August 2022 (Time 04:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 471នាក់)

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុកកែវសីមា នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។

កិច្ចប្រជុំមានកាអញ្ជើញចូលរួមលោក លោកស្រី ជាស្នងការរងនគរបាលខេត្ត លោកអធិការ លោកអធិការរង នាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងស្រុកជាច្រើនរូបទៀតដែលបានចូលរួមក្នុងពិធីកិច្ចប្រជុំនេះផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើ និងដាស់តឿនដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបង្ការ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យបានព្រោះវាជាបញ្ហាប្រឈមដល់មូលដ្ឋាននិងសង្គមជាតិរបស់យើង។

លោកឧត្តមសេនីយ៍ទោស្នងការលោកបានមានប្រសាសន៍បន្តរទៀតថាមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សារៀនសូត្រកន្លងមកត្រូវយកចំណេះដឹងនិងជំនាញទាំងអស់ដើម្បីយកមកបំរើនៅតាមអង្គភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងល្អប្រសើជាពិសេស ជំនាញបង្ក្រាបនៅបទព្រហ្មទណ្ឌ បង្ក្រាបក្មេងទំនើងមានអាវុធ លោកបង្ហាញពីវិធីបង្ក្រាបប្រឈមនិងសុវត្ថិភាពវិធីសាស្ត្រនៃការការពារខ្លួនយើងពីជនសង្ស័យ។ ថែទាំសុខភាពដើម្បីការពារពីការឆ្លងរាលដានៃជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
629 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8328 នាក់
ខែនេះ :
32797 នាក់
3 ខែនេះ :
121265 នាក់
សរុប :
1358523 នាក់