ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា» ដល់មន្រ្តីអនុវត្តច្បាប់
Fri,05 August 2022 (Time 09:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 454នាក់)

ខេត្តព្រះសីហនុ ៖ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាស្តីពី «វិជ្ជាជីវៈ អាជ្ញាសាលា» នៅសាលប្រជុំសណ្ឋាគារ និងភោជនីយដ្ឋានឆ្នេរថ្មី ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌នឹងមានការចូលរួមពី លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាំងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារក្រសួងយុត្តិធម៌ ដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះជូនដល់សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ និងបញ្រ្ជាបការយល់ដឹងអំពីតួនាទី ភារកិច្ចសិទ្ធិអំណាច និងការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាដល់មន្រ្តីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។

លោកស្រីអភិបាលរងខេត្តបានបន្តថា ខ្ញុំសង្ឃឹមថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះទាំងអស់និងពង្រីកពង្រឹងការយល់ដឹងឱ្យមានភាពសុក្រឹតយុត្តិធម៌ថែមទៀត តាមរយៈដំណើរការសិក្ខាសាលានៅថ្ងៃនេះ។ ហើយចំណេះដឹងទាំងនេះ គឺជាប្រយោជន៍សម្រាប់ការសហការ និងការអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុរបស់យើងទាំងអស់គ្នា។

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គោលបំណង ដើម្បីអោយមន្រ្តីអនុវត្តច្បាប់របស់យល់ដឹងអំពីសារសំខាន់ នៃតួនាទីរបស់អាជ្ញាសាលា ព្រោះកន្លងមកបញ្ហាប្រឈមអាចកើតឡើងមួយចំនួននៅពេលដែលអាជ្ញាសាលាបានអនុវត្តបំពេញការងារនៅតាមសាលាដំបូងនីមួយៗ ឃើញថាសមត្ថកិច្ចរបស់យើងមិនទាន់យល់ថាតើអាជ្ញាសាលាមានតួនាទីធ្វើអ្វីខ្លះ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នក្រសួងកំពុងតែយកចិត្តទុកដាក់ ដើម្បីឱ្យតួនាទីនេះ មានការរីកចម្រើន ដោយក្រសួងកំពុងតែព្រៀងច្បាប់ លក្ខន្តិកៈរបស់អាជ្ញាសាលា ដើម្បីឱ្យតួនាទីនេះកាន់តែច្បាស់លាស់ជាងមុន។ ហើយតាមរយៈសិក្ខាសាលានេះ ក៏ជាចំណែកមួយដ៏សំខាន់សម្រាប់អ្នកអនុវត្តផ្ទាល់លើកនៅបញ្ហា ហើយយើងនឹងយកចំណុចសំខាន់មួយចំនួនបញ្ចូលទៅក្នុងសេចក្ដីព្រៀងច្បាប់របស់យើង។ ដូច្នេះសូមឱ្យសិក្ខាសាលានេះ មានការពិភាក្សាមតិគ្នាឱ្យបានដិតដល់ស៊ីជម្រៅ និងហ៊ានលើកបញ្ហាទាំងអស់ដែលជួបប្រទះ ងាយស្រួលដល់ក្រសួង ក៏ដូចជាក្រុមការងារបញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ សម្រាប់យកទៅអនុវត្តឲ្យបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
657 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8356 នាក់
ខែនេះ :
32825 នាក់
3 ខែនេះ :
121293 នាក់
សរុប :
1358551 នាក់