ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានសភាអាមេរិក ផ្ដើមបំពេញទស្សនកិច្ចនៅជប៉ុន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅតៃវ៉ាន់
Fri,05 August 2022 (Time 09:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 411នាក់)

តូក្យូ ៖ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិកបានចាប់ផ្ដើម បំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងតូក្យូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ដែលជំរុញឱ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។

លោកស្រី ផេឡូស៊ី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ហើយអ្នកទាំងបានឯកភាពគ្នាលើសារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចំពោះភាពតានតឹងដែលកើនឡើងចាប់តាំងពីលោកស្រី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅនេះ។ មុនមកដល់ជប៉ុន លោកស្រី ផេឡូស៊ី ក៏បានបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងផងដែរ។

នៅក្រោយជំនួបជាមួយលោក គីស៊ីដា លោកស្រី ផេឡូស៊ី នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រ ជប៉ុន លោក ហ៊ីរ៉ូយូគិ ហូសូដា (Hiroyuki Hosoda) នៅថ្ងៃសុក្រនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
654 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8353 នាក់
ខែនេះ :
32822 នាក់
3 ខែនេះ :
121290 នាក់
សរុប :
1358548 នាក់