ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូចុះពិនិត្យទីតាំងសាងសង់អគារសាលាបឋមសិក្សាខ្ទង់ និងចែកសម្ភារដល់សិស្ស និងពលរដ្ឋក្នុងស្រុកកែវសីមា
Mon,08 August 2022 (Time 08:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 242នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមានការគាំទ្រពីអង្គការដៃគូ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់សាលាបឋមសិក្សាខ្ទង់ និងនាំយកសម្ភារមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋខ្វះខាត នៅក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែគិតគូពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសិស្សានុសិស្ស ដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់រៀនសូត្រ មានកន្លែងលក្ខណៈសមរម្យ។ លោក បញ្ជាក់ថា ការរៀបចំសាងសង់អគារសាលាបឋមសិក្សាខ្ទង់ នៅតំបន់ដាច់ស្រយាល នាពេលខាងមុខនេះ គឺជាការចូលរួមគាំទ្រពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីឲ្យវិស័យអប់រំមានការរីកចម្រើន។

លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់សាលាបឋមសិក្សាខ្ទង់ ដែលមាន ១ខ្នង ស្មើ ៥បន្ទប់ និងទីចាត់ការ ១បន្ទប់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ភាគច្រើនជាជនជាតិដើមភាគតិច ដើម្បីងាយស្រួលក្នុងរៀនសូត្រ។

ជាមួយគ្នានោះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមឲ្យពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។

លោក នាយកសាលាបឋមសិក្សាខ្ទង់ តំណាងឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជា អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងសាងសង់សាលា នៅតំបន់ដាច់ស្រយាលនៅតំបន់នេះ។ លោក នាយក ក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត និងអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តចំនួន ០២ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា សម្ភារដែលថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយឡែក សម្រាប់ក្រុមការងារអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ បានផ្តល់ជាសម្លៀកបំពាក់ ម៉ាស់ សម្ភារមួយចំនួន ផ្តល់ជូនលោកគ្រូ និងសិស្សានុសិស្សជាង ២០០នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7252 នាក់
ខែនេះ :
33360 នាក់
3 ខែនេះ :
68763 នាក់
សរុប :
760953 នាក់