ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ បេីកកិច្ចប្រជុំអនុវត្តការងារចលនាភូមិមួយផលិតមួយសម្រាប់ឆ្នាំ ២០២២
Mon,08 August 2022 (Time 08:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 225នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រ ៨កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័លក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំដេីម្បីអនុវត្តការងារចលនាភូមិមួយ ផលិតផលមួយ នៃក្រុមការងារលេខាធិការដ្ឋាន គណៈកម្មាធិការដ្ឋានជំរុញចលនាភូមិមួយ ផលិតផលមួយ ឆ្នាំ២០២២ ឱ្យមាននិរន្តរភាព ។ កិច្ចប្រជុំនេះផងដែរ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នឹងអង្គភាព ពាក់ពន្ធ័ចំណុះសាលាខេត្តជាច្រេីនរូប។

ឯកឧត្តម គង់ គឹមនី មាន ប្រសាសន៍ថា ដេីម្បីឱ្យការងារនេះដំណេីរការទៅបាន ដោយរលូន និងល្អប្រសេីរ គឺអាស្រ័យលេីយេីងទាំងអស់គ្នា ដែលជាក្រុមការងារមានឆន្ទៈរួមគ្នាដេីម្បីជំរុញ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពចំពោះវិស័យនីមួយៗ ពិសេសវិស័យភូមិមួយផលិតមួយដែលក្នុងខេត្តបានអនុវត្តរយៈពេលកន្លងមក តាមរយៈយុទ្ធសាស្រ្តផ្សេងៗដែលគន្លឹះល្អៗសម្រាប់ដំណេីរការឱ្យបានប្រសេីរ ។

ជាមួយគ្នានេះរដ្ឋបាលខេត្តមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានខិតខំប្រឹងប្រែង យកអស់កម្លាំងទាំហកម្លាំង និងកម្លាំងស្មារតីដេីម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលេីកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសហគមន៍ ។ ឯកឧត្តម គង់ គឹមនី បានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានពិនិត្យ និងវាយតម្លៃសម្រាប់ការកំណត់ផលិតផលខ្មែរដែលមានសក្តានុពលនៅក្នុងខេត្ត ជាភូមិមួយផលិតផលមួយ ហេីយការត្រួតពិនិត្យ និងវាយតម្លៃនូវផលិតផលទាំងនោះត្រូវបាន កំណតត់ដោយផ្អែកលេីលក្ខណៈវិនិច្ឆ័យសំខាន់ៗមាន៤យ៉ាង ៖ ១ – ត្រូវមានទីតាំងច្បាស់លាស់ , ២- មានលក្ខណៈឆ្លុះបញ្ចាំងពីអត្តសញ្ញាណបានត្រឹមត្រូវ ដែលឆ្លេីយតបនឹងនិយមន័យ ចលនាភូមិមួយផលិតមួយ , ៣ – ត្រូវមានការកែច្នៃប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដេីម្បីជាភាពទាក់ទាញ , ៤- មានការប្រមូលផ្តុំចងក្រងជាសហគមន៍ដេីម្បីធានានិរន្តរភាព ។

ឯកឧត្តម បានកំណត់ថា គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង ស្រុក ទាំង៦ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងស្វែងរកនូវផលិតផលផ្សេងៗទៀតក្នុងមូលដ្ឋាន និងសហគមន៍ដែលជាផលិតផលមានសក្តានុពលដេីម្បីដាក់បញ្ចូលផលិតផលនោះទៅក្នុងចលនាភូមិមួយផលិតផល ហេីយនឹងអាចយកទៅធ្វេីការប្រកួតប្រជែងនៅទីផ្សារសេរីដែលមានក្នុងស្រុក និងក្រៅស្រុកផងដែរ ដេីម្បីជាការផ្សព្វផ្សាយផលិតផលរបស់យេីង និងបញ្ជាក់ពីគុណភាពដែលតម្រូវការរបស់ទីផ្សារសេរីប្រកបដោយចេរភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2506 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9543 នាក់
ខែនេះ :
35622 នាក់
3 ខែនេះ :
70442 នាក់
សរុប :
763454 នាក់