ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation បានបង្ហាញអំពីបំណងរួមគ្នា ក្នុងការរួមដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឲ្យ លោក យូហេ សាសាកាវ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។នៅក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។ក្នុងជំនួបគ្នានោះដែរ ភាគីជប៉ុន ស្នើសុំសម្តេចតេជោធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់។ជំនួបគ្នានោះដែរ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ារ រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឲ្យមីយ៉ាន់មារមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួមភាគីជប៉ុន បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជាតួអង្គសំខាន់ ដែលអាចផ្តល់ នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។ក្នុងជំនួបគ្នានោះ សម្តេចតេជោ និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារនាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា