ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ករណីសាងសង់សំណង់នៅថៃ ស្រដៀង ប្រាសាទអង្គរ ក្រសួងវប្បធម៌កម្ពុជា -ថៃ កំពុងធ្វើការជាមួយគ្នា
Tue,03 October 2023 (Time 03:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 128នាក់)

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ចំពោះករណីការសាងសង់ សំណង់មួយកន្លែង ស្ថិតនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃស្រដៀង ប្រាសាទអង្គរ។

សម្តេចបានជួបពិភាក្សា ជាមួយលោកសេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្រ្តីថៃផងដែរ ក្នុងឱកាសលោក បំពេញទស្សនកិច្ច នៅកម្ពុជាកន្លងមក ដោយទុកលទ្ធភាព ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ថៃ ធ្វើការជាមួយគ្នា ។

សម្តេចថ្លែងរំលឹកករណីនេះ គឺ បានកើតឡើងតាំង ពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយក្រសួងនិងទូតខ្មែរ យកចិត្តទុកដាក់ជាហូរហែរ “ខ្ញុំឲ្យក្រសួងវប្បធម៌ចរចា (ជាមួយក្រសួងវប្បធម៌ថៃ) និងតាមដានរហូត”។

បើតាមក្រសួងវប្បធម៌ខ្មែរ គឺករណីនេះសំណង់នេះ បានផ្ទុះឡើង តាំងអំឡុងឆ្នាំ២០២១ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ពោរនាថ្មីៗនេះបានផ្ទុះឡើងវិញ ហើយក្រសួងវប្បធម៌ខ្មែរ ក៏បានចេញលិខិតបកស្រាយនិងបំភ្លឺ ។ លិខិតបញ្ជាក់ថា ក្រសួងបន្តយកចិត្តដោះស្រាយរហូត ដោយបានចាត់ក្រុមការងារ ជំនាញតាមដាន ជាប្រចាំតាំងពីដើមមក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
615 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9137 នាក់
ខែនេះ :
29493 នាក់
3 ខែនេះ :
93296 នាក់
សរុប :
964589 នាក់