លោក ផែង វណ្ណៈ ធ្វើលិខិតសុំទោស ក្រោយផ្សាយរំលោភលើវិជ្ជាជីវៈ
ភ្នំពេញ៖ លោក ផែង វណ្ណៈ អាយុ៥៣ឆ្នាំ ចាងហ្វាងគេហទំព័រ Phengvannaknews បានធ្វើលិខិតគោរពជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានកម្មវត្ថុ ស្តីពីការសុំទោសចំពោះករណីរំលោភលើវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមលិខិត ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបានទទួលសេចក្តីប្រកាសព័ត៌មានរបស់កាស៊ីណូ Tob Dimond តាមរយៈហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារឹទ្ធដែលក្នុងសេចក្តីប្រកាសព័ត៌មាននោះ ខាងកាស៊ីណូបានរៀបរាប់អំពីសារព័ត៌មានចន្លោះពី ៧០០-៩០០ អង្គភាពមកសុំលុយកាសុីណូ ហើយខាងកាស៊ីណូមិនមានលទ្ធភាពផ្តល់ជូនតទៅទៀតទេ។
លិខិតដដែលបានរៀបរាប់ថា បន្ទាប់ពីបានឃើញសេចក្តីប្រកាសព័ត៌មាននេះ លោកមានការអៀនខ្មាសយ៉ាងខ្លាំងក្នុងនាមជាអ្នកសារព័ត៌មានអាជីព និងបានធ្វើការអត្ថាធិប្បាយអំពីបុគ្គលទាំង ៧០០-៩០០ អង្គភាព នោះ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងមូល៕
សូមអានខ្លឹមសារទាំងស្រុងនៃលិខិតខាងក្រោម៖