ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈដល់សមាសភាពក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៣៤រូប
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខេតខត្តិយា ខេមរាររដ្ឋរាស្ត្រ ពុទ្ធិទ្រ្ទាធរាមហាក្សត្រខេមរាជនា សមូហោតាស កម្ពុជាឯករាជ្យរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដែលបានទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងតែងតាំង និងផ្តល់ឋានៈដល់សមាសភាពក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៣៤រូប៖