មណ្ឌលគិរី នៅថ្ងៃទី ២២ ខែវិច្ឆិការ ឆ្នាំ ២០២៣ វេលាម៉ោង១០និង ០០ នាទីមានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ដែរស្ថិតនៅចំណុចស្ពានអូប្រង់ ក្នុងភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ជនរងគ្រោះឈ្មោះ ធាន ឃាន ភេទស្រី អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ(ដកប្រលឹតលក់) រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរីអំពីសភាពរឿងហេតុ កាលពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ៦និង០០នាទី ព្រឹកឈ្មោះធាន ឃាន ភេទស្រីដែល ជាជនរងគ្រោះ បានបបួលកូនស្រីឈ្មោះ ឡុង រស្មី ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្សទៅដកព្រលឹតនៅចំណុចស្ពានអូរប្រង់ដូចសព្វដង ដើម្បីយកទៅលក់នៅឯផ្សារស្រុកកោះញែក ពេលទៅដល់ទីតាំងកន្លែងដកព្រលឹតជនរងគ្រោះ និងកូនបានហែលតោងពោងកង់ឡានដើម្បីដកព្រលឹតលុះដកបានចំនួនបីដុំធំក៏ជនរងគ្រោះបានឲ្យកូនទៅដកនៅកន្លែងផ្សេងចម្ងាយប្រហែល ៥០ ទៅ ៦០ ម៉ែត្រ ដោយជនរងគ្រោះនៅអង្គុយចងព្រលឹតនៅមាត់ទឹកដោយទុកពោងនៅក្នុងទឹកនោះពេលមានខ្យល់បក់មកពោងក៏រសាត់អណ្ដែតចេញពីមាត់ច្រាំង ឃើញដូច្នោះជនរងគ្រោះក៏ហែលទៅយកពោងប្រហែលចម្ងាយ ១២ ម៉ែត្រពីច្រាំងជនរងគ្រោះក៏លង់ទឹកតែម្ដង។ប្រភពបានបន្តទៀតថាពេលនោះក៏មានក្មេងប្រុសចំនួនពីរនាក់ ១ឈ្មោះពុទ្ធោ ចាន់ដាម៉ូ ភេទប្រុស អាយុ ៨ឆ្នាំ២ឈ្មោះអាត លីហៀង ភេទប្រុស អាយុ ៤ ឆ្នាំដែលនៅអង្គុយលេងនៅលើស្ពានឈើនោះ ចម្ងាយប្រហែល ២០ម៉ែត្រ ពីកន្លែងជនរងគ្រោះ បានស្រែកហៅឈ្មោះម៉ន ដែលបានជិះម៉ូតូឆ្លងកាត់តាមស្ពានឲ្យជួយថាមានមនុស្សលង់ទឹក ពេលនោះឈ្មោះម៉ន ក៏បានខលទូរស័ព្ទរាយការណ៍ទៅក្រុមប្រឹក្សាឃុំ ដើម្បីឲ្យមនុស្សមកជួយសង្គ្រោះ បន្ទាប់មកក្រុមប្រឹក្សាឃុំក៏បានខលទូរស័ព្ទទៅលោកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែហ៊ុយ ដើម្បីនាំកម្លាំងទៅជួយ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែហ៊ុយ និងអ្នកភូមិក៏បាននាំគ្នាទៅជួយរាវរកជនរងគ្រោះនៅកន្លែងកើតហេតុ។ក្រោយពីរកម្លាំងនគរបាលរដ្ឋបាលស្រែហ៊ុយនិងប្រជាពលរដ្ឋបានចុះរាវរកជនរងគ្រោះឃើញ ដើម្បីស្រង់មកលើគោកពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិស្រែហ៊ុយ អាជ្ញាធរមូលដ្ឋានភូមិឃុំ បានពិនិត្យទៅលើរាង្គកាយសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ហើយធ្វើការសន្និដ្ឋានថាសពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រកដមែន។ សពជនរងគ្រោះត្រូវបានកម្លាំងជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា