ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក សាន់ ដារិទ្ធិ ដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំប្រទីប នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដើម្បីត្រៀបបណ្តែតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក
Thu,23 November 2023 (Time 09:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

មណ្ឌលគិរី៖ ដោយមានការណែនាំពីឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំប្រទីប នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដើម្បីត្រៀបបណ្តែតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការរៀបចំបណ្តែតប្រទីបនេះ ជាប្រវត្តសាស្រ្តថ្មី សម្រាប់ខេត្តមណ្ឌលគិរី ដែលឯកឧត្តម ថង សាវុន អភិបាលខេត្ត បានរៀបចំនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ។ លោក បន្ថែមថា ក្នុងព្រឹត្តិការណ៍នោះដែរ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងវិស័យឯកជន រៀបចំប្រឡងចម្រៀង យុវជនសំនៀងឯក ប្រឡងសម្រស់បវរនារីឯកវ័យចំណាស់ ការដាក់តាំងពិព័ណ៌ផលិតផលចម្រុះ ការប្រគុំតន្ត្រីរាំលេងកំសាន្ត និងមានព្រឹត្តិការណ៍ជាច្រើនទៀត។ លោក បញ្ជាក់ថា សម្រាប់នៅតាមបណ្តាស្រុក ជាពិសេស ស្រុកកោះញែក ក៏មានការរៀបចំពិធីប្រណាំងទូក ង ខ្នាតតូច លក្ខណៈប្រពៃណី នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនោះដែរ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងសប្បាយរីករាយ។ លោក បន្ថែមថា សម្រាប់ខេត្តមណ្ឌលគិរី បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគោលដៅសំខាន់ៗ និងតាមរមណីយដ្ឋាន និងកន្លែងរៀបចំព្រឹត្តិការណ៍ ដើម្បីរក្សា ការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោក អភិបាលរងខេត្ត បានសំណូមពរដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ហើយក៏សូមឲ្យយុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យផុតពីគ្រឿងឧបាយមុខផ្សេងៗ ជាពិសេស គ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6416 នាក់
ខែនេះ :
32653 នាក់
3 ខែនេះ :
68959 នាក់
សរុប :
759982 នាក់