ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលស្រុកកោះញែក បើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃ នៅគម្រោងជួសជុលផ្លូវអាមេ ចំនួន២ ខ្សែ ដែលមានចំនួន២ ភូមិ ក្នុងឃុំស្រែសង្គម
Fri,24 November 2023 (Time 08:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកោះញែក បានបើកគម្រោង សំណើដាក់ឱ្យដេញថ្លៃប្រកួតប្រជែង ជាសាធារណៈស្ដីពីការជួសជុលផ្លូវចាក់បេតុងអាមេ មានចំនួនពីរភូមិ ក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹមនី អភិបាលនៃគណៈអភិបាលស្រុកកោះញែកនិងជា ប្រធានគណៈកម្មាធិការ លោក ស្ដេីង ផល្លា ជាអនុប្រធានគណៈកម្មាធិការ លោក ប៉ាចសេន សមាជិកគណៈកម្មការ  រួមទាំងសមាជិកជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួមផងដែរ។

ក្នុងនោះដែរគម្រោងដែលត្រូវបើកឱ្យដេញថ្លៃជាសាធារណៈមានចំនួន២ ភូមិ ក្នុងឃុំស្រែសង្គម ១ភូមិរង្សី ២ភូមិអូរយ៉េះ ភូមិទី១ ដែលមានកំណាត់ផ្លូវប្រវែងចំនួន ៣៩៧ ម៉ែត ទទឹងខ្នងលើផ្លូវប្រវែង ៦ ម៉ែត កម្រាស់ ០.១៥ ម៉ែត ភូមិទី២ ដែលមានកំណាត់ផ្លូវប្រវែងចនួន ១២៨ ម៉ែត ទទឹងខ្នងលើផ្លូវ ៦ ម៉ែត និងកម្រាស់ ០.១៥ ម៉ែត ។

គម្រោងផ្លូវទាំងពីរខ្សែនេះ ដែលនៅភូមិចំនួន២ ក្នុងឃុំស្រែសង្គម ក៏មានក្រុមហ៊ុន ចំនួន៣ ដែរ បានមកដាក់សំណើសុំដេញថ្លៃជាសាធារណៈ នៅគម្រោងផ្លូវបេតុងអាមេ មួយខ្សែនេះ ទី១ក្រុមហ៊ុន អឹមអេសឌីខនស្ត្រាក់សិន/ ២ក្រុមហ៊ុន ជីម សំណង់ / ៣ក្រុមហ៊ុន គិន សុខហ័រ  ដែលបានមកដាក់សំណើសុំដេញថ្លៃគម្រោងជួសជុលផ្លូវអាមេ ថ្ងៃនេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6247 នាក់
ខែនេះ :
32484 នាក់
3 ខែនេះ :
68790 នាក់
សរុប :
759813 នាក់