ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហេង សួរ ស្វាគមន៍ចំពោះកិច្ចសហការជាមួយសហជីពក្នុងការលើកកម្ពស់វិស័យការងារកាន់តែប្រសើរ
Fri,24 November 2023 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹក​ចិត្ត​ដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សាគ្នា និងសហការគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា​ក្នុង​គោលដៅ​ធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងនេះ គឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តម ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់​ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអនុវត្តកម្មវិធីរបបសន្តិសុខ​សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះឈ្មោះ និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីពួកគាត់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងនាមជា​សេនាធិការ​របស់រាជរដ្ឋាភិបាល ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគីសហជីពដើម្បីស្វែងរកដំណោះស្រាយ និងសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត។

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
176 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6377 នាក់
ខែនេះ :
32614 នាក់
3 ខែនេះ :
68920 នាក់
សរុប :
759943 នាក់