មណ្ឌលគិរី នៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៣ ឯកឧត្តម ជាក់ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថងសាវុន អភិបាល ខេត្តមណ្ឌលគិរី លោកឌឹមនី អភិបាលនៃគណៈអភិបាល ស្រុកកោះញែក លោក កែវសូត្រ សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីភេទ រួមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុក បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នេះជាប្រវត្តសាស្រ្តថ្មី សម្រាប់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីដាក់បង្ហាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនា នៅទំនប់អូរប្រង់ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅបរិវេណ វត្តស្រែសុវណ្ណរាមតេជោសែនជ័យ (ហៅវត្តស្រែហ៊ុយ)បន្ថែមលើសនេះ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីរយើងទាំងអស់គ្នា ហើយក៏សូមឲ្យយុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យផុតពីគ្រឿងញៀនផ្សេងៗ។ក្នុងពិធីនោះដែរ ឯកឧត្តម ជាក់ ម៉េងហ៊ាង ក៏បានពាំនាំនៅថវិកា របស់ឯកឧត្តម ថងសាវុន អភិបាល ខេត្តមណ្ឌលគិរី ឧបត្ថម្ភក្នុងកម្មវិធីប្រណាំងទូកចំនួន ២លានរៀលផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា