ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ សមាជិកក្រុមប្រឹក្សាស្រុក តំណាងឲ្យ លោក យូរចន្ទីរ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក និង កងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុកកោះញ៉ែកផងដែរ ។ព្រះរាជពិធីនេះ ឃើញថា កីឡាករកីឡាការិនី អុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកប្រព្រឹត្តទៅនៅចំណុចទំនប់អូរប្រង់ភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ក្នុងដែរលោកអភិបាលក៏បានចែកប័ណ្ណថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ និងក្នុងដដែលជាលទ្ធផលជ័យលាភីនៃកាប្រណាំងទូក ង ខ្នាតតូច លក្ខណៈប្រណៃណី។១ ទូកឈ្មោះ សុខសាន្តមានជ័យបារមីភ្នំជួង មកពីឃុំសុខសាន្ត ស្រុកកោះញែក ទទួលបានចំណាត់ថ្នាក់លេខ ១ ទទួលបានជ័យលាភី និង ប្រាក់រង្វាន់ ចំនួន ៩០០០០០.រៀល២ ទូកឈ្មោះ តេជោសែនជ័យបារមីដេអេ មកពីឃុំពូជ្រៃ ស្រុកពេជ្រាដា ទទួលបានចំណាត់ថ្នាក់លេខ ២ ទទួលបានជ័យលាភី និង ប្រាក់រង្វាន់ ចំនួន ៧០០០០០.រៀល៣ ទូកជាប់ចំណាត់ថ្នាក់លេខ ៣ ស្ទួន ទទួលបានប្រាក់រង្វាន់ ចំនួន ៤០០០០០.រៀល៤ ទូកមិនបានទទួលចំណាត់ថ្នាក់មានចំនួន៥ទូក មានទូកអុំផ្នែកបុរស ចំនួន៣ទូក ទូកអុំផ្នែកនារី ចំនួន២ទូក និងបានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ក្នុង១ទូក ចំនួន៣០០០០០ រៀលគួរបញ្ជាក់ផងដែរថា ចំពោះគណៈកម្មការដឹកនាំទូក ង ទាំង៩ទូក គណៈកម្មការប្រណាំងទូក ង ខ្នាតតូច លក្ខណៈប្រពៃណី របស់ស្រុកកោះញែក បានឧបត្ថម្ភក្នុងចំណុះទូកនីមួយៗ មានសម្ភារដូចជា ទឹកផ្លែឈើ ចំនួន២ កេះ ស្រាបៀ ចំនួន២កេះ និងទឹកបរិសុទ្ធ ចំនួន ២០យួរ ។ ដោយឡែកទូកឈ្មោះ តេជោសែនជ័យបារមីដេអេ គណៈកម្មការប្រណាំងទូក ង បានជួយឧបត្ថម្ភថវិកាចំនួន២០០.០០០ រៀល សម្រាប់ដឹកទូកទៅមក ។ក្នុងនោះផងដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើជូនពរដល់បងប្អូន កីឡាក កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ភូមិកំណើតវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា